CamNews

ព័ត៌មានជាតិ 

ខឹងយកអំបោស មកវាយ ព្រោះធ្វើអោយកូន គេដួល រត់ទៅយកអង្រែ បុកគ្រឿង វាយសំពងម្តាយ និងកូនតូចៗ ស្ទើស្លាប់

ភ្នំពេញ : បុរសកម្មករ សំណង់ម្នាក់ បានយកអង្រែបុកគ្រឿងទៅវាយ សំពងស្រ្តីរងគ្រោះ និងកូនតូចៗ របស់នាង បណ្តាលអោយរងរបួស យ៉ាងធ្ងន់ធ្ងរ ស្ទើរស្លាប់ ពីព្រោះតែ ខឹងស្រ្តី រងគ្រោះ យកអំបោសវាយ ទៅលើខ្លួន ដោយសារតែធ្វើអោយកូនស្រីតូចរបស់នាងដួល ហើយយំ។

លោក ព្រំ សក្កដា មេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានថ្លែងថា ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉ោង ២:២០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោកបានបញ្ជាក់ថា ជនបង្កឈ្មោះ សោម ប្រុស ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ផ្ទះជួល ស្ថិក្នុងភូមិខាងលើ ដោយឡែកជនរងគ្រោះ ទី១ឈ្មោះ ទូចសារ៉ាក ភេទស្រីអាយុ២៧ ឆ្នាំ ជាម្តាយ មុខរបរ មេផ្ទះ ស្នាក់នៅភូមិខាងលើ រងរបួស ចំក្បាល ចំនួនបួនអង្រែបុកគ្រឿង រងរបួសដេកពេទ្យលោកសង្ឃជនរងគ្រោះ ទី២ឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ៥ឆ្នាំ ជាកូនប្រុសរងរបួសចំនួនបីអង្រែចំក្បាលដេកពេទ្យកុមារជាតិ
ជនរងគ្រោះទី៣ឈ្មោះឆន បុស្បា ភេទស្រី អាយុ២ឆ្នាំ ជាកូនស្រីរងរបួសក្បាលចំនួនបីអង្រែ ដេកពេទ្យកុមារជាតិ។

បើតាមលោក ព្រំ សក្កដា មុនពេលកើតហេតុ ជនសង្ស័យសុំបើកលុយ ពីមេជាងត្រូវ ជាប្តីជនរងគ្រោះចំនួន៣០មុឺនរៀល រួចសុំច្បាប់មេជាង ទៅយកប្រពន្ធ នៅស្រុកមកធ្វើការ រោងចក្រពេលនោះ ជនសង្ស័យបានទៅដល់បេនឡានផ្សារថ្មី ក៏ត្រឡប់មកយក កន្ទេល អង្ករទៅស្រុកវិញ ប៉ុន្តែពេលមកដល់ជនសង្ស័យ បាន ប្រលែងលេងជាមួយ ក្មេងស្រី ជនរងគ្រោះបណ្តាល អោយដួលហើយយំ ពេលនោះម្តាយបាន យកអំបោសស្លាបមាន់ វាយក្បាលជនបង្កមួយ អំបោស ហើយជនបង្កក៏ទៅយកអង្រែមកវាយតប វិញបណ្តាល អោយជនរងគ្រោះរបួសធ្ងន់ទាំង៣នាក់។

ក្រោយទទួលបានព័ត៌មានៗ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៏ ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនេះតែម្តង ដោយឡែកជនរងគ្រោះ ត្រូវបានជួយ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅពេលនោះដែរ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP