CamNews

ព័ត៌មានជាតិ 

ចង់ដឹងចិត្តប្តី ស្រឡាញ់កូននិងប្រពន្ធឫអត់? យកកូនប្រុសអាយុ៧ឆ្នាំទៅលាក់ ប្រើបក្ខពួកឲ្យទូរស័ព្ទជំរិតប្តី

ភ្នំពេញ៖ ដើម្បីចង់ដឹងថា ប្តីមានចិត្តស្រឡាញ់កូន និងប្រពន្ធឫអត់? ស្រ្តីជាម្តាយម្នាក់ បានប្រើ
ល្បិចដោយ យកកូនប្រុស របស់ ខ្លួន អាយុទើបតែ៧ឆ្នាំ ទៅលាក់ទុក ហើយបានប្រើ បក្ខពួក
ឲ្យទូរស័ព្ទចាប់ ជំរិតទារលុយពីប្តី ប៉ុន្តែសកម្មភាពឡប់ៗ បែបនេះ បានត្រូវបានកម្លាំង នគរបាល
រាជធានីភ្នំពេញ ដោយមានការ ចូលរួមពីសមត្ថកិច្ច ខណ្ឌចំការមន ដឹកនាំបញ្ជា ផ្ទាល់ពីលោក
ស្នងការ នគរបាល ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបំបែក ក្នុងរយៈពេល ជាង៨
ម៉ោង ក្រោយពីកើតហេតុ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ មាន
ស្រ្តីជាម្តាយ និងបក្ខពួក ដែលខ្លួនប្រើ រីឯជនរងគ្រោះ ពិតប្រាកដ គឺជាកូនប្រុស អាយុទើបតែ៧ឆ្នាំ
និងប្តី ដែលមិនដឹងអីសោះ ពីគម្រោងការ របស់ស្ត្រី ជាប្រពន្ធ។ យោងតាម ប្រភពព័ត៌មាន ពីសមត្ថ
កិច្ច បានបន្តទៀតថា កាលពីវេលាម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ មានព័ត៌
មាន ថា ក្មេងប្រុសម្នាក់ អាយុ៧ឆ្នាំ ដែលរស់នៅជាមួយ ឪពុកម្តាយ របស់គេ ត្រូវបានគេចាប់ជំរិត
ទារលុយ ពីឪពុក ។

ក្រោយពីមានព័ត៌មាននេះ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាល
ខណ្ឌចំការមន ក្រោមការបញ្ជា របស់លោកស្នងការ និងស្នងការរង ទទួលផែន បានធ្វើការស្រាវ
ជ្រាវលើករណីភ្លាម ។

លុះបានធ្វើស្រាវជ្រាវ តាមជំនាញរបស់ខ្លួនរួចមក ដោយយកចិត្តទុកដាក់ សមត្ថកិច្ចបានរកឃើញ
ថា ករណីនេះ គឺជាល្បិចបោកប្រាស់តែ ប៉ុណ្ណោះ នៅវេលាម៉ោង៦៖៣០ល្ងាចថ្ងៃដដែល ដែលស្រ្តី
ជាម្តាយ បានយកកូនប្រុស របស់ខ្លួនជាទី ស្រឡាញ់អាយុ៧ឆ្នាំ ទៅលាក់ទុក ហើយសមគំនិត ជា
មួយបក្ខពួក ទូរស័ព្ទឲ្យជំរិតទារលុយ ពីប្តី។

លុះស្រាវជ្រាវឃើញរឿង បែបនេះសមត្ថកិច្ច បានឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យទាំងពីរ
នាក់ ក្នុងនោះ មានស្រ្តីជាម្តាយ និងជនសង្ស័យ ម្នាក់ទៀត ដែលជាអ្នកទូរស័ព្ទ ជំរិតទារ លុយ ពី
ប្តី។ បើតាមសមត្ថកិច្ច លួចបង្ហើប ប្តីប្រពន្ធទាំងពីរនាក់នេះ គឺធ្លាប់មានប្រពន្ធ និងប្តីរៀងៗ ខ្លួនមក
ហើយ ប៉ុន្តែបានលែងលះ ហើយបានមកយកគ្នាធ្វើជាប្តីប្រពន្ធ កើតបានកូនប្រុសម្នាក់នេះ។ យ៉ាង
ណាក៏ដោយ ជនសង្ស័យខាងលើត្រូវស្ថិតក្រោមការ សាកសួរ របស់សមត្ថកិច្ច ខណ្ឌចំការមន
ដើម្បីដោះស្រាយបន្តទៀត។ ដើមអម្ពិលនឹងធ្វើការផ្សាយព័ត៌មាននេះឲ្យលំអិតថែមទៀត នៅពេល
សមត្ថកិច្ច បញ្ចប់ការសាកសួរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ