CamNews

ព័ត៌មានជាតិ 

ក្រឡាប់ ទូរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត អូលែរ សង្កត់លើមន្រ្តី នគរបាលម្នាក់ សំប៉ែតដូចចេកចៀន

ព្រះសីហនុ៖ មន្រ្តីនគរបាលទេសចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុម្នាក់  ត្រូវទូកុងតឺន័ររបស់ក្រុម ហ៊ុនផែស្ងួតអូលែរ ក្រឡាប់ធ្លាក់សង្កត់លើរួញជាមួយម៉ូតូស្លាប់យ៉ាងអាណោចអាធម្ម ពេលកំពុងជិះម៉ូតូត្រឡប់ទៅលំ នៅដ្ឋានក្រោយពេលបញ្ចប់ការងារ យាមកាមទទួលព្រះរាជដំណើរព្រះអង្គម្ចាស់ នៃប្រទេសម៉ូណាកូ ដែលយាងទៅ កម្សាន្តនៅឆ្នេរសមុទ្រ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត ៨យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១៦ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហុ។

លោកវរសេនីយ៍ឯក អ៉ី សុខា ស្នងការរងទទួលបន្ទុកចរាចរណ៍ បានថ្លែងប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុក្រឡាប់ធ្លាក់ទូកុងតឺន័រសង្កត់ពីឡើងរួញចូលគ្នាជាមួយម៉ូតូនេះ មានឈ្មោះ ប្រេស សឿង ជាមន្រ្តីនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ ក្រោយពីបញ្ចប់ការងារយាមកាម រក្សាសន្តិសុខ ជូនព្រះរាជដំណើរព្រះអង្គម្ចាស់ អាល់ប៊ឺតទី២  នៃព្រះរាជាណាចក្រម៉ូណាកូ មកពីកម្សាន្តនៅកោះរ៉ុង ហើយនោះ ក៏បានជិះម៉ូតូធ្វើដំណើរត្រឡប់ទៅផ្ទះនៅស្រុកព្រៃនប់វិញ។

តែជាអកុសលធ្វើដំណើរចេញមិនទាន់ផុតពីក្រុងព្រះសីហនុផងដែរ ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺ ន័រ ដែលបើកបរក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូជនរងគ្រោះ ចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានទុចដំណើរជាមួយរថយន្តមួយគ្រឿង ធ្វើដំណើរបញ្រ្ចាសទិសគ្នា ក៏ទាញចង្កូតមួយធ្វើឲ្យទូកុងតឺន័រលើរ៉ឺម៉ក សណ្តោង ក្រឡាប់ធ្លាក់សង្កត់មកលើជនរងគ្រោះកំពុងជិះម៉ូតូតែម្តង។

ម៉ូតូ និងជនរងគ្រោះ ត្រូវបានទូកុងតឺន័រសង្កត់ពីលើរួញចូលគ្នា ដូចចេកចៀន។ កម្លាំងសមត្ថកិច្ច បានចេញអន្តរា គមន៍ជាច្រើនម៉ោង ទើបយកទូកុងតឺចេញពីលើសពជនរងគ្រោះ ហើយប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯរថយន្ត ត្រូវបានឃាត់យកទៅរក្សាទុករង់ចាំការដោះស្រាយ ខណៈអ្នកបើករថយន្តបង្កហេតុរត់ គេចខ្លួនបាត់ហើយ៕



ផ្ដល់សិទ្ធិដោយ៖​ដើមអម្ពិល


Tags: social News Cambodia Sihaknu vile