CamNews

តារា 

Lil Wayne ត្រូវក្រុមហ៊ុនផលិតចម្រៀងប្តឹងទាមទារ សំណង១៥លានដុល្លា


Los Angeles: តារាចម្រៀង Lil Wayne ត្រូវបានក្រុមហ៊ុនផលិតចម្រៀងមួយប្តឹងទាមទារ
សំណង ១៥លានដុល្លា ដោយចោទថាតារាម្នាក់នេះបានលួចបទបម្រៀងរបស់ពួកគេ។

ក្រុមហ៊ុនឈ្មោះថា Done Deal Enterprises ដែលមានទីតាំងនៅរដ្ឋGeorgia បានប្ដឹងតារា
ចម្រៀង Lil Wayneដែលមានឈ្មោះពិតថា Dwayne Carter បានរំលោភលើកម្មសិទ្ធិបញ្ញា ដោយបានលួចយកបទចម្រៀងដែលក្រុមហ៊ុនបានផលិតកាលពីឆ្នាំ ២០០៩ ទៅច្រៀងយក
ផលប្រយោជន៍ខ្លួនឯង។

ពាក្យបណ្ដឹងត្រូវបានដាក់ទៅតុលាការមួយនាទីក្រុង ញូវ យ៉កកាលពីថ្ងៃទី ២៩ ខែមុន ។ បទចម្រៀងបទ Bedrock បានឈរនៅលំដាប់លេខ ២ ក្នុងចំណោមបទដែលល្បីជាងគេកាល
ពីឆ្នាំ ២០១០។


Lil Wayne បានជាប់ពន្ធធានាគារម្តងរូចមកហើយកាលពីឆ្នាំទៅដោយសារតែតារាចម្រៀងម្នាក់
នេះប្រើប្រាស់អាវុធខុសច្បាប់។ខាងក្រោមនេះជាបទចម្រៀងដែលតារាម្នាក់នេះត្រូវគេប្ដឹង
ទាមទារសំណង ១៥លានដុល្លា៕



ប្រភព៖ Reuter
ដោយ៖សំអាត

Tags: