CamNews

ព័ត៌មានជាតិ 

រថយន្តក្រុមហ៊ុន កាពីតូល បុកម៉ូតូរឺម៉ក របួសធ្ងន់ស្រាល ៥នាក់

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើយដោយ រថយន្តរបស់ក្រុមហ៊ុន កាពីតូល
ដឹកអ្នកដំណើរ ពីភ្នំពេញទៅខេត្តព្រះសីហនុ បានធ្វើឲ្យជនរងគ្រោះចំនួន៥នាក់រងរបួសធ្ងន់
ស្រាល ក្នុងនោះមានស្រី្ត ចំនួន៤នាក់។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២០ ខែ
មិថុនា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៤  ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុក
ព្រៃនប់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញមួយគ្រឿង ៤២កៅអី ពណ៌ខៀវ
ពាក់ស្លាកលេខ ភ្នំពេញ3A-8773 បើក្នុងទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ។ លុះមកដល់
ចំណុច កើតហេតុ បាន បុកពីក្រោយម៉ូតូរឺម៉កមួយគ្រឿង ក្នុងទិសដៅ ស្របគ្នា ។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ខាងលើនេះ មានទី១-ឈ្មោះ មែក
អ៊េល ភេទប្រុស អាយុ៣៧ឆ្នាំ ជាបើកបរម៉ូតូរឺម៉ក រងរបួសធ្ងន់ ទី២-ឈ្មោះ ផាន់ មុំ ភេទស្រី
អាយុ៥១ឆ្នាំ ជិះលើរឺម៉ក មានទីលំនៅ ក្នុងភូមិ កោះខ្ញុង ឃុំអូរជ្រៅ រងរបួសធ្នន់ ទី៣-ឈ្មោះ
នាក់ ទិន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិ កោះខ្ញុង ឃុំអូរជ្រៅ រងរបួសធ្ងន់ ៤-ឈ្មោះ រស់
អីសុះ ភេទស្រី  អាយុ៥៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ រងរបួសធ្ងន់ ៥-ឈ្មោះ អ៊ឹម ខន
ភេទស្រី អាយុ៥៤ឆ្នាំ  រស់នៅភូមិស្រែចាមលើ ឃុំអូរជ្រៅ រងរបួសស្រាល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ