CamNews

ព័ត៌មានជាតិ 

អាជ្ញាធរស្រុក និងព្រះចៅអធិការ វត្តចន្ទ័មូលីហៅ (វត្តតាម៉ៅ) ចាប់ផ្សឹកសង្ឃមួយអង្គ

ក្រចេះ ៖ ព្រះសង្ឃមួយអង្គនេះ បានធ្វើប្រាកចាកពីវិន័យសង្ឃ ដោយជាប់សង្ស័យ លើករណីរំលោភ សេពសន្ថវៈ លើក្មេងស្រីក្នុង វ័យអនីតិជន អាយុទើបតែមាន អាយុ១៤ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកអ្នកភូមិនៅ តំបន់នោះ និយាយថា ករណីនេះអាចជាករណី ត្រូវរ៉ូវគ្នាច្រើនជាង ករណីចាប់រំលោភ។

សង្ឃដែលត្រូវអាជ្ញាធរស្រុកព្រែកប្រសព្វ ចាប់ផ្សឹកហើយចាប់ឃាត់ខ្លួន ឈ្មោះ ប៊ុន ភារះឆៃ ហៅណែម​ ប៊ុនណាង អាយុ២០ឆ្នាំ រស់នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបាន​មក​បួសរៀន ជាសង្ឃគង់នៅវត្តមួយក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនសង្យយ័ដែលជាលោកសង្ឃនោះ ត្រូវឃាត់នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ បញ្ជូនមកឃុំនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ។

លោកហួត លឹមហ៊ាង នាយការិយាព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជំវិញហេតុការណ៍សួរនាំពិរុទ្ធភាព របស់ឈ្មោះប៊ុន ភារះឆៃ ដែលកំពុងស្ថិតជាសង្ឃគ្រងស្បងចីវរ បានទូរស័ព្ទហៅជនរងគ្រោះឈ្មោះ ជ ណ រ អាយុ១៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ឲ្យមកជួប បន្ទាប់ពីនិយាយគ្នារួចឈ្មោះប៊ុន ភារះឆៃ បានដោះស្បង់ ចីវរ ចេញស្លៀកខោខូវប៊យ ពាក់អាវយឺតដៃខ្លី ពណ៌ប្រផេះ ពាក់មួកដើរសំដៅទៅជួបជនរងគ្រោះ តាមការណាត់ពេលទៅដល់ដោយឃើយជនរងគ្រោះនៅម្នាក់ឯងឈ្មោះប៊ុនភារះឆៃ បានធ្វើសកម្មភាពរំលោភ សេពសន្ថវះលើ ជនរងគ្រោះរហួតបានសំរេច។

លោកបន្ដទៀតថា ជនសង្សយ័ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៥ រួចតុលា​ការ សំរេចឃុំខ្លួនជនសង្យ័យបណ្ដោះអាសន្ន ៕


Tags: Social News Cambodia Krate