CamNews

ព័ត៌មានជាតិ 

យុវវ័យ​បច្ចុប្បន្ន​ចូលចិត្ត​យក​បន្ទប់​ទឹក ធ្វើ​ជា​ស្ទូឌី​យោ​ថត​រូប​ឬ ?

ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកកំពុងតែមាន ប្រជាប្រិយភាពនៅ ក្នុងប្រទេស
កម្ពុជា ក៏ដូចជាក្នុងពិភពលោក ជាពិសេស ស្រទាប់យុវវ័យ ដែលមានដូចជា សិស្សនិស្សិត បាន
និងកំពុងតែ ជិតស្និតជាមួយ គេហទំព័រ Facebook មួយនេះគ្រប់ៗគ្នា។

មូលហេតុដែលនាំឲ្យពួកគេ និយមចូលចិត្តប្រើប្រាស់ បណ្តាញសង្គមមួយនេះ ដោយសារតែពួក
គេ គិតថាវាងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ជាពិសេសទៅទៀត នោះគឺវាអាច ផ្ទុយរូបភាព
និងវីដេអូផ្សេងៗ ដែលជាអនុស្សាវរីយ៍ សម្រាប់ពួកគេ បានទៀតផង ។

តែអ្វីដែលគេហទំព័រ LookingTODAY លើកយកមក និយាយនាពេលនេះ គឺជាចំនុចមួយពាក់ព័ន្ធ
ទៅនឹងស្រទាប់យុវវ័យ បច្ចុប្បន្នមួយចំនួន ដែលចូលចិត្តបង្ហោះរូប ជាពិសេសទៅទៀតនោះ រូប
ដែលគេបង្ហោះ មួយចំនួន គឺពួកគេថតនៅ ក្នុងបន្ទប់ទឹក។ ចំពោះការថតរូប ហើយបង្ហោះក្នុង
Facebook នេះភាគច្រើនគេឃើញ សុភាពនារីថតរូប នៅក្នុងបន្ទប់ទឹក ច្រើនជាងបុរស។

សំណួរសួរថា ហេតុអ្វីបានជានារីៗ មួយចំនួនចូលចិត្តថតរូបនៅក្នុង បន្ទប់ទឹកបែបនេះ ? មិនត្រឹម
តែ ថតទុកប៉ុណ្ណោះទេ ពួកគេថែមទាំងបានយកទៅ បង្ហោះនៅលើ Account Facebook របស់គេ
ទៀតផង ។ តើមូលហេតុអ្វីបានជា ពួកគេចូលចិត្តសម្ញែង រូបរបស់គេដែលថត នៅក្នុងបន្ទប់ទឹក
ឲ្យ អ្នកប្រើប្រាស់សង្គម Facebook បានឃើញទៅវិញ ?

ចំពោះមួយសំណួរខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុកឈ្មោះ វ៉ាន់ សុគង្គារិ៍ បក
ស្រាយតាមសារ អេឡិចត្រូនិចថា មូលដែលស្រីៗថតរូប នៅក្នុងបន្ទប់ទឹក ដោយសារ ពេលខ្លះ
ពួកគេចង់ឃើញ សម្រស់និងការតុបតែង ដោយខ្លួនឯង ហើយមិនចង់ឲ្យគេ ថតឲ្យព្រោះខ្លាច
ខ្មាស់គេ ទើបថតក្នុងបន្ទប់ទឹក ដែលមានកញ្ចក់ធំៗ ដោយខ្លួនឯងបែបនេះ ។

ចំណែកឯអ្នកប្រើប្រាស់ ហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះ គួច លីមហាន បានឲ្យដឹងស្រ
ដៀងគ្នាថា មូលហេតុដែលស្រីៗ មួយចំនួនចូលចិត្ត ថតរូបនៅក្នុង បន្ទប់ទឹកព្រោះ នៅពេល
គេចូលបន្ទប់ទឹកគឺ ងាយស្រួលក្នុង ការតុបតែងខ្លួន និងងាយស្រួលលេងស្ទីល តាមអ្វីដែលគេ
ចូលចិត្ត ។

ដោយឡែកមហាជន អ្នកប្រើប្រាស់សង្គម Facebook មួយចំនួនបានលើក ឡើងថាយុវវ័យ
បច្ចុប្បន្ន ចូលចិត្តថតរូបនៅ ក្នុងបន្ទប់ទឹក ដោយសារតែពួកគេគិតថា បន្ទប់ទឹកគឺជាស្ទូឌីយោ
ថត រូបដ៏អស្ចារ្យសម្រាប់ពួកគេ ព្រោះងាយស្រួល ក្នុងការលេងស្ទីល Cute ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ