CamNews

ព័ត៌មានជាតិ 

ឌុបប្រពន្ធទាក់ ដៃចង្កូតដួល ត្រូវរថយន្ដ កិនបែកក្បាល ស្លាប់ប្រពន្ធ យ៉ាងអាណោចអធម

-ប្រជែងរថយន្ដជ្រុល ទៅបុករថយន្ដ មកពីមុខបណ្ដាល ឱ្យស្លាប់

ភ្នំពេញ ៖ ស្ដ្រីម្នាក់ បានបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯប្ដីដែលជា អ្នកឌុបរងរបួសធ្ងន់ ក្រោយ ពីពួកគេត្រូវ រថយន្ដលុច្សស៊ីសមួយគ្រឿង បុកនិងកិន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិត នៅលើកំណាត់ ផ្លូវសហព័ន្ធ រុស្សី ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើត ឡើង ក្រោយពីជនរងគ្រោះ ទាំង ពីរនាក់ប្ដី ប្រពន្ធពេលកំពុងបើកម៉ូតូស្រាប់តែទាក់ដៃ ចង្កូតនិងម៉ូតូកង់បី ពេលនោះដួលចំកណ្ដាល ផ្លូវ ហើយ គាប់ ជួនមាន រថយន្ដលុច្ស ស៊ីស Rx300 មួយគ្រឿង ពណ៌ទឹកប្រាក់ ធ្វើដំណើរពី លិចមកកើត កិនពួកគេទាំងពីរនាក់ បណ្ដាលឱ្យស្លាប់ និងរងរបួសគួរឱ្យអណោចអធម័ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុ អ្នកបើករថយន្ដបានបង្កើន ល្បឿនគេចខ្លួនដោយ សុវត្ថិភាព ។

ក្រោយការសួរនាំ សមត្ថកិច្ចបានអះអាងថា ស្ដ្រីជាប្រពន្ធ ដែលបានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុនោះ ឈ្មោះយ៉ាន រិទ្ធី អាយុប្រមាណ៣០ឆ្នាំ រីឯបុរសជាប្ដីឈ្មោះ ម៉ៅ វុទ្ធី អាយុ៥៣ឆ្នាំ មុខរបរជាសន្ដិសុខ ឯក ជន រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានជួយ ហៅរថយន្ដសង្គ្រោះបន្ទាន់មកដឹកបុរសជា ប្ដី ឆ្ពោះទៅកាន់មន្ទីរពេទ្យ រីឯ សពប្រពន្ធ ត្រូវបានក្រុមគ្រួសារមកទទួលយកដោយក្ដីអាលោះអាល័យជាទីបំផុត ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។

ដោយឡែកនៅវេលាម៉ោងប្រហែលគ្នា នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់ មុខប៉ុស្ដិ៍នគរបាលទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បុរសម្នាក់ អាយុប្រមាណ២០ ឆ្នាំ ត្រូវរថយន្ដបុកស្លាប់ពេញមួយទំហឹង ខណៈ ដែល ជនរងគ្រោះបានបើកម៉ូតូប្រជែង រថយន្ដមួយគ្រឿង ស្រាប់តែរេចង្កូតទៅខាង ឆ្វេងដៃបុក និងរថយន្ដមួយគ្រឿង ដែលមក ពីខាងមុខ ស្លាប់ភ្លាមៗតែម្ដង ។

យ៉ាងណាក៏ដោយនោះ មិនទាន់ស្គាល់ពី អត្ដសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ រីឯម៉ូតូសង់កូរ៉េរបស់ ជនរងគ្រោះ និងរថយន្ដ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ ចាំការដោះស្រាយបន្ដទៀត ៕

 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP