CamNews

ព័ត៌មានជាតិ 

ដកកាំភ្លើងប្លន់ យកកាបូប ពីស្រ្តីពីរនាក់ នៅច្រមុះជ្រូក ក្បាលថ្នល់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូអាយខុន មួយគ្រឿង ប្រដាប់ដោយ កាំភ្លើងខ្លី មួយដើម មក
ធ្វើសកម្មភាព ភ្ជង់ប្លន់យកកាបូបស្ពាយពីស្រ្តី ២នាក់ បានសម្រេច ហើយជិះគេចខ្លួនដោយសុ
វត្ថិភាព កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣
នៅចំណុចច្រមុះ ជ្រូកស្ពាន អាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវព្រះមុនី
វង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សាមែន ភេទស្រី អាយុ ២៤ ស្នាក់នៅម្ដុំវត្ដសន្សំ
កុសល និងមិត្តភ័ក្រ មិនស្គាល់អត្តសញ្ញាណ ។ នៅចំពោះ មុខសមត្ថកិច្ច នាង សាមែន បាន
រៀបរាប់ថា នាងនិងមិត្តភ័ក្រម្នាក់ទៀត បានជិះរថយន្តតាក់ស៊ី មកពីធ្វើការ នៅផ្សារទំនើប
សូរិយា លុះមកដល់មុខផ្ទះ បំណងដើរចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូអាយ
ខន ពណ៌ផ្កាឈូកមួយគ្រឿង មិនចាំស្លាកលេខ មកធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកកាបូប
លុយពីនាង បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។    

ក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះមកអន្ដរាគមន៍ សួរនាំជនរងគ្រោះ
និងយកទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បី
កំណត់មុខសញ្ញា តាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ