CamNews

ព័ត៌មានជាតិ 

លុច្សស៊ីស ដឹកគ្រញូង បើករត់ និងបុកបារ៉ាស់ រថយន្ដសមត្ថកិច្ច រួចបុកម៉ូតូកង់បី និងដើមលឿងរាជ

ភ្នំពេញ៖ រថយន្ដលុច្សស៊ីសម៉ាក ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-1668  ដឹកគ្រញូង
ពេញត្រូវ បានកម្លាំងសមត្ថកិច្ច ដោយមាន រថយន្ដបំពាក់ស៊ីរ៉ែន បានដេញបង្ក្រាបពីក្រោយ តាំង
ពីឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល លុះមកដល់មុខរោងចក្របារី សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ ទើបស្ទាក់ចាប់បាន បន្ទាប់ពី រថយន្ដល្មើសខាងលើនេះ បានបុករថយន្ដសមត្ថកិច្ច
រួចជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បី ដឹកភេសជ្ជៈ ហើយបន្ដទៅ បុកដើមលឿងរាជ ។

សកម្មភាពកម្លាំងសមត្ថកិច្ច ដេញបង្ក្រាបរថយន្ដលុច្សស៊ីស ដឹកឈើគ្រញូងពេញខាងលើ នេះ បង្ក
ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ បាន
កើត មានឡើងនៅវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្ដលុច្សស៊ីសខាងលើ បើកនិងជិះ
ដោយបុរស២នាក់ ដឹកឈើគ្រញូងពេញ ត្រូវបានកម្លាំងសមត្ថកិច្ច ដេញពីក្រោយ តាំងពីឃុំរកាខ្ពស់
ស្រុកស្អាង ខេត្ដកណ្ដាល ហើយ រថយន្ដនេះ បានបុកបារ៉ាស់របស់សមត្ថកិច្ចពីរបីកន្លែង រាប់ទាំង
បារ៉ាស់របស់សមត្ថកិច្ច នៅជិតផ្លូវចូលភូមិគ្រឹះ សម្ដេចតេជោ ហ៊ុន សែន ក្នុងក្រុងតាខ្មៅទៀតផ់ង។

សមត្ថកិច្ចបានបន្ដថា ពេលរថយន្ដធ្វើដំណើរ មកដល់មុខ រោងចក្របារី ក្នុងសង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ ពេលឃើញសមត្ថកិច្ចស្ទាក់ពីមុខ អ្នកបើករថយន្ដបាន បត់រថយន្ដថយក្រោយក៏ប៉ះ
ជាមួយរថយន្ដសមត្ថកិច្ច រួចប៉ះម៉ូតូអ្នកដំណើរ ហើយជ្រុលទៅបុករ៉ឺម៉កកង់បី ដឹក ភេសជ្ជៈ និងបុក
ដើមលឿងរាជ នៅជាប់គាំងទីនោះតែម្ដង ទៅមុខលែងរួច។

ក្រោយកើតហេតុភ្លាមៗ អ្នកបើក រថយន្ដលុស្សស៊ីស និងអ្នករួមដំណើរទំនងកម្មករឈ្មួញរកស៊ីឈើ
គ្រញូង ត្រូវបានសមត្ថកិច្ចវាយខ្នោះ រួចហើយ បញ្ជូនបន្ដទៅខេត្ដកណ្ដាលវិញ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្ដសញ្ញាណ របស់អ្នកបើក រថយន្ដដឹកគ្រញូងទាំងពីរនាក់ នេះនៅ
ឡើយទេ ។

ទាក់ទិនការបង្ក្រាបរថយន្ដលុច្សស៊ីស ដឹកឈើគ្រញូងខាងលើនេះ ស្នងការនគរបាល ខេត្ដកណ្ដាល
លោកឧត្ដមសេនីយ៍ ផ្កាយ១ អ៊ាវ ចំរើន បានថ្លែងឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានមានរថយន្ដ
លុច្សស៊ីសខាងលើ បន្លំដឹកឈើគ្រញូង លោកបានបញ្ជាឱ្យសមត្ថកិច្ច ដេញបង្ក្រាប តាំងពីឃុំរកា
ខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល រហូតចាប់បាន នៅមុខរោងចក្របារី ។

លោកឧត្ដមសេនីយ៍ អ៊ាវ ចំរើន បានបន្ដ ថា រថយន្ដលុច្សស៊ីសដឹកឈើគ្រញូងខាង លើនេះ បាន
បុកបារ៉ាស់របស់សមត្ថកិច្ច លោកជាបន្ដបន្ទាប់ តាំងពីស្រុកស្អាងដែល លោកបានបញ្ជាឱ្យយកម៉ូតូ
ដាក់ជាបារ៉ាស់ ប៉ុន្ដែ រថយន្ដដឹកឈើគ្រញូងបានបុកម៉ូតូ ទៀតផង ។ រួចហើយពេលរថយន្ដដឹកឈើ
គ្រញូងមកដល់ជិតផ្លូវចូល ភូមិគ្រឹះសម្ដេច តេជោ លោកបានបញ្ជាឱ្យយករថយន្ដដាក់ ញំងធ្វើជា
បារ៉ាស់ ប៉ុន្ដែ រថយន្ដដឹកគ្រញូង បានបើករថយន្ដគេចផុត ។

បើតាមលោកឧត្ដមសេនីយ៍ស្នងការ ក្រោយចាប់បានរថយន្ដ និងវាយខ្នោះអ្នក បើករថយន្ដទាំងពីរ
នាក់ កម្លាំងសមត្ថកិច្ច របស់លោក បានបញ្ជូនទាំងមនុស្ស និង រថយន្ដ ទៅកាន់ស្នងការនគរបាល
ខេត្ដ ដើម្បីចាត់ការបន្ដទៀត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ