CamNews

ព័ត៌មានជាតិ 

ជិះ អាយខន ឌុបមិត្តស្រីទៅផ្ទះ ត្រូវក្មេងស្ទាវ៤នាក់ កាប់រងរបួសធ្ងន់

ភ្នំពេញ ៖ ក្មេងស្ទាវពីរក្រុម បានដេញកាប់គ្នា បណ្តាលក្មេងស្ទាវម្នាក់រងរបួសធ្ងន់ ហើយត្រូវបានមិត្តស្រីរបស់ បញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដើម្បីជួយសង្រ្គោះជីវិត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ លេខ២១៥កែងផ្លូវ១៥០ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកអាយខន បានឌុបមិត្តស្រីរបស់ខ្លួនចេញពីគិរីរម្យ គោល បំណងឌុបមិត្តរបស់ខ្លួនទៅផ្ទះ នៅម្តុំផ្លូវលេខ២១៥ ស្រាប់តែមកដល់ចំណុចផ្លូវលេខ១៥០ ក៏មានក្មេងស្ទាវមួយ ក្រុម មានគ្នា៤នាក់ ជិះម៉ូតូឌុកនិងម៉ាកនិក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពីក្រោយ ផ្នែកក្បាលខាងឆ្វេង បណ្តាលឲ្យរង របួសធ្ងន់ ។

បើតាមមិត្តស្រីជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះលី ហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជា សិស្សថ្នាក់ទី១២ វិទ្យាល័យហ៊ុន សែនភ្នំពេញថ្មី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP