CamNews

តារា 

កវីតូច ពេជ្រ ថៃ នៅសុខៗស្រាប់តែ ហង្ស មាស បំបិទសិទ្ធទៅវិញ

បាត់ដំបង ៖ បេក្ខជនវ័យក្មេង រាងតូចច្រឡឹងដែលទើបតែប្រលងជាប់ក្នុងវគ្គ blind auditions ក្នុងកម្មវិធី "The voice Kids Cambodia" ឈ្មោះ ពេជ្រ ថៃ បានធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមានសម្ថតភាពកំប្លែង ឆ្លាត ព្រមទាំងមានសម្លេងដ៏ល្អពីធម្មតាមកជាមួយទៀតផង ។ 

ដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យអ្នកកាសែត និងមហាជនចាប់អារម្មណ៍ចង់ដឹងប្រវត្តិរបស់ប្អូនប្រុស ពេជ្រ ថៃ រហូតចុះផ្ទាល់ទៅដល់ស្រុកកំណើតតែម្តង ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ កវីតូច ពេជ្រ ថៃ នៅសុខៗស្រាប់តែ ហង្ស មាស បំបិទសិទ្ធទៅវិញ មិនឲ្យសម្ភាស៍អ្វីអំពីជីវៈប្រវតិ្តផ្ទាល់ខ្លួនរបស់ប្អូននោះឡើយ ។​

ទោះបីជាយ៉ាងណាក៏ដោយចុះ មហាជនពិតជាចង់ដឹងខ្លាំងណាស់ថាតើមានរឿងអ្វីកើតឡើងនៅពីក្រោយរឿងនេះ រហូតដល់ថ្នាក់បំបិទសិទ្ធមិនឲ្យ បេក្ខជនវ័យក្មេងរូបនេះ បញ្ចេញនៅប្រវត្តិផ្ទាល់ខ្លួនរបស់ប្អូន ៕


ដោយ ៖ គន្ធា