ភ្នំពេញ៖ ក្រុមក្មេងស្ទាវ៥នាក់ ដែលមានអ្នក បើករថយន្ត មានភាពស្រវឹងខ្លាំង ដែលទើបនឹង
ចេញពីក្លឹប បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកប៉ារ៉ាស់ ហើយជ្រុលទៅ
បុក បង្គោលដែក ទ្រខ្សែភ្លើង បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ដោយបាក់ជើង និងអ្នក
ផ្សេងទៀតក៏រងរបួសផងដែរ ត្រូវបានសមត្ថកិច្ចជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈ
អ្នកបើករថយន្ត ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានជិះម៉ូតូឌុបគេចខ្លួនបាត់ ។
គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣៖១៥នាទី ទៀបភ្លឺថ្ងៃទី
០៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវ២៤០ កែងមហាវិថី សម្ដេចសុធារស ស្ថិតក្នុងសង្កាត់ជ័យ
ជំនះ ខណ្ឌដូនភ្នំពេញ ។
មន្រ្តីនគរបាល ចរាចរជើងគោក និងសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ
មានរថយន្តម៉ាក Camry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-4236 បើកបរ និងជិះ
នៅក្នុង រថយន្តចំនួន៥នាក់ ក្នុងស្រី៣នាក់ ជាក្រុមក្មេងស្ទាវ បានធ្វើដំណើរតាម បណ្ដោយ
មហាវិថីពី សម្ដេចសុធារស ពីទិសខាងត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុច
កើតហេតុខាងលើ ក៏បានបត់ស្ដាំចូលផ្លូវ១៤០ ឡើងលើចិញ្ចើមផ្លូវ បុកបង្គោលដែកទ្រខ្សែភ្លើង
បណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកជិះនៅក្នុងរថយន្តរងរបួសធ្ងន់ និងបាក់ជើង។
សមត្ថកិច្ច បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាលឲ្យ កំពិតបង្គោលទ្រខ្សែ
ភ្លើង និងវៀចបារ៉ាស់ចំនួន៣ ។ សម្រាប់មូលហេតុ ដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺ
បណ្តាល មកពីអ្នកបើកបរ លឿនលើផ្លូវខ្វែង ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ចរាចរណ៍ជើងគោក នាំយកទៅរក្សា
ទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល