CamNews

ព័ត៌មានជាតិ 

ទស្សនាវីដេអូ ជនដៃដល់ដែលចាក់សម្លាប់ស្រ្តីយោធា ទាំងថ្ងៃត្រង់ស្រស់ៗគួរឲ្យរន្ធត់ណាស់

Video:ឈាមស្រែកស្បែកហៅ ឃាតកដែលចាក់សម្លាប់ស្រ្តីយោធាស័ក្តិ៣នៅផ្សារដេប៉ូនោះពេលនេះប៉ូលីសខណ្ឌទួលគោកចាប់បានហើយ ហើយអ្វីដែលគួរអោយហួសចិត្តនោះគឺជនដៃដល់ជាឃាត.កបានសារភាថាព្រោះខឹងរឿងឃើញមុខស្តោះទឹកមាត់ទើប ឈានទៅដល់ចាក់សំលាប់យ៉ាងសាហាវព្រៃផ្សៃតែម្តង់...!!!!

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងបន្តទៀតថា ទីបំផុតទៅ មុខសញ្ញាដែលសម្លាប់នារីម្នាក់ជាមន្ត្រីយោធានៅខាងលិចផ្សារដេប៉ូនោះ ត្រូវសមត្ថកិច្ចសួរតាមជំនាញ ក៏បានឆ្លើយសារភាពហើយ នៅត្រឹមវេលាម៉ោង១០ និង៣៦នាទីព្រឹកថ្ងៃទី២៣ មិថុនា ២០១៦ នេះ នៅអធិការដ្ឋានខណ្ឌទួលគោក ដោយសមត្ថកិច្ចក៏នៅមិនទាន់បង្ហាញឈ្មោះជនសង្ស័យនោះដែរ ។បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យថា ដោយសារតែខ្លួនខឹងនារីដែលស្លាប់នោះ ចេះតែស្តោះទឹកមាត់ដាក់ខ្លួន រាល់ពេលដែលជួបមុខគ្នាម្តងៗ ទើបក្លាយជាគំនុំគុំកួនតែម្តង ។គួររំលឹកថា បន្ទាប់ពីមានករណីចាក់សម្លាប់នារីម្នាក់ជាមន្ត្រីយោធាស្លាប់នៅខាងលិចផ្សារដេប៉ូនោះ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ គឺមិននៅស្ងៀមឡើយ បានបើកការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនដៃដល់បាន កាលពីម៉ោង៣រសៀលថ្ងៃទី២២ មិថុនា ២០១៦ នេះ បន្ទាប់ពីមើលតាមកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ហើយត្រូវកំណត់ភិនភាគបាន ។ទោះជាយ៉ាងណា ជននោះសមត្ថកិច្ចនៅមិនទាន់បង្ហើបពីអត្តសញ្ញាណនោះទេ ដោយគិតមកដល់វេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៣ មិថុនា ២០១៦ នេះ ជននោះ នៅមិនទាន់សារភាពដែរ ។ បើទោះបីជាគេឃើញមានស្លាកស្នាមរបួសលើដៃពេលដែលប្រតាយប្រតប់គ្នា ហើយម៉ូតូជននោះជិះ គឺដូចក្នុងកាមេរ៉ាសុវត្ថិភាព ពេលដែលមកធ្វើសកម្មភាពចាក់សម្លាប់នារីនោះ ។ មុខសញ្ញាខាងលើ គឺត្រូវគេដឹងទៀតថា មានទីលំនៅក្បែរផ្ទះរបស់នារីរងគ្រោះដែលស្លាប់នោះ ។បច្ចុប្បន្ន ជននោះកំពុងត្រូវបានឃាត់ខ្លួននៅអធិកាដ្ឋានខណ្ឌទួលគោក ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ៕

 


ប្រភព ៖ TVFB

Tags: Local news Social news Phnom Penh