ថ្មីៗនេះ ឪពុកម្តាយរបស់ Amy Winehouse បានបង្ហើបឲ្យដឹងពីផែនការមួយរបស់ពួកគាត់
អំពីការប្តូរគេហដ្ឋាននៅទីក្រុង London របស់ Amy ក្លាយទៅជាទីស្នាក់ការរបស់មូលនិធិ Amy
Winehouse Foundation ហើយគឺជាមជ្ឈមណ្ឌលមនុស្សធម៌ព្យាបាលឲ្យកុមារ។
គេហដ្ឋានរបស់ Amy Winehouse នៅទីក្រុង London
គេហដ្ឋានតំលៃ៤លានដុល្លារនេះស្ថិតនៅ Camden ភាគខាងជើងទីក្រុង London ជាកន្លែង
ដែលត្រូវគេរកឃើញសាកសពរបស់តារាចម្រៀងរូបនេះកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០១១។
គេបានឲ្យដឹងថា អ្នកចាត់ចែងនឹងមានភារកិច្ចប្រកាសជាផ្លូវការនៅថ្ងៃទី១៤ខែកញ្ញាខាងមុខ
នេះ ដែលជាថ្ងៃកំណើតខួបទី២៨របស់ Amy។ ឪពុករបស់ Amy លោក Mitch Winehouse
បានសរសេរនៅលើគេហទំព័រ Twitter របស់ខ្លួនថា៖ "មូលនិធិនេះនឹងជួយដល់មនុស្សរាប់
ពាន់អ្នក។ នេះគឺជាបច្ច័យទានរបស់ Amy។"
មូលនិធិ "Amy Winehouse Foundation" ទទួលបានប្រាក់ចំណូលពីការលក់អាល់បុមបទ
ចម្រៀងចុងក្រោយរបស់នាង ជាមួយនឹងលោក Tony Bennett គឺបទ "Body and Soul"
ដែលត្រូវមានក្នុងអាល់បុម "Duets II" របស់លោក Bennett ហើយនឹងចេញផ្សាយក្នុង
ពេលវាលាខាងមុខនេះ។
ប្រភព៖ People ។
ដោយ៖ មិនា ។