CamNews

តារា 

Beckham បង្ហាញរូបសាក់ឈ្មោះកូនស្រីជាទីស្រលាញ់

បន្ទាប់ពីកូនស្រីជាទីស្រឡាញ់បានចាប់កំណើត Beckham បានសំរេចចិត្តថានឹងសាក់ឈ្មោះ
របស់កូនស្រីតែមួយរបស់លោកនៅលើទ្រូងផ្នែកខាងឆ្វេងរបស់ខ្លួន ។

រូបសាក់ឈ្មោះកូនស្រីជាទីស្រឡាញ់ត្រូវបាន Beckham បង្ហាញអោយឃើញច្បាស់នៅក្នុង
ការប្រកួតរវាងក្រុម LA Galaxy និង FC Dallas កាលពីម្សិលម៉ិញបន្ទាប់ពីលោកបានដោះអាវ
នៅក្រោយពេលចប់ការប្រកួត ។

គេមិនដឹងថា Harper បាននាំមកនូវជោគសំណាងមកអោយ Beckham រឺមួយយ៉ាងណានោះ
ទេ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក្រុមកីឡាករ LA Galaxy ទទួលជ័យជំនះលើក្រុម FC Dallas
គួរអោយមោទនភាពជាមួយលទ្ធផល ៣ ទល់នឹង ១ ។

Beckham ក៏បានធ្វើការបញ្ជាក់ផងដែរថា រូបលោកសាក់តែរូបណាដែលមានអត្ថន័យចំពោះ
រូបលោកប៉ុណ្ណោះ ជាពិសេសអំពីគ្រួសាររបស់លោក ។

បច្ចុប្បន្ននៅលើខ្លួនរបស់ Beckham មានរូបសាក់កូនជាទីស្រលាញ់ទាំងបួនរបស់លោក និង
នៅមុនពេលដែល Harper ចាប់កំណើត រូបសាក់ដំបូងគឺជារូប ព្រះយេស៊ូលើកទ្រកូនប្រុស
ទាំងបីរួមមាន Brooklyn, Romeo និង Cruz ហើយពេលនេះគឺបន្ថែមឈ្មោះរបស់ Harper មួយ
ទៀតផងដែរ ៕
(ពី PLXH)
រដ្ឋា

Tags: