ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បាននាំយកក្រុមតន្រ្តីបស្ចឹមប្រទេសឈ្មោះ �Lost Souls Club� មកសម្ដែងនៅក្នុងប្រទេសកម្ពុជាជាលើកទី២ ក្នុងកម្មវិធីវប្បធម៌របស់ខ្លួនដែលមានឈ្មោះថា �Tiger Translate�។
អ្នកស្រី ផាតស៊ី លីម ជាអ្នកគ្រប់គ្រងក្រុម Global Tiger Translate ជាន់ខ្ពស់ បានថ្លែងថា៖ �កម្មវិធី Tiger Translate នេះ បានដំណើរការរយៈពេល ៥ឆ្នាំមកហើយ ហើយនេះជាលើកទី២ ដែលយើងបាននាំយកក្រុមតន្រ្តីបស្ចិមប្រទេសមកសម្ដែងនៅក្នុងរាជ ធានីភ្នំពេញ ១ឆ្នាំក្រោយការសម្តែងលើកទី ១ បានរំលងផុតទៅ។
អ្នកស្រី មានប្រសាសន៍ថា៖ �កម្មវិធី Tiger Translate គឺជាវេទិកាដែលបង្កើតវប្បធម៌ចម្រុះរបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ វាលើកពីសហប្រតិបត្ដិការល្អ និងការច្នៃប្រឌិតដ៏សប្បាយបំផុត នៅអាស៊ី ជាមួយចក្ខុវិស័យបស្ចិមប្រទេស តាមរយៈព្រឹត្ដិការណ៍ជាហូរហែរ ដូចជា ការតាំងពិព័រណ៍ និងការផ្សព្វផ្សាយ ជាដើម�។
នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cambodia Brewery Limited លោក ស្កូបឺត ណេអូ បានថ្លែងថា បច្ចុប្បន្នកម្មវិធី Tiger Translate បាននាំតន្រ្តីករបស្ចិមប្រទេសមកកាន់បណ្ដាប្រទេសនៅអាស៊ី ប៉ុន្ដែ លោកសង្ឃឹមថានាពេលអនាគត ក្រុមហ៊ុនរបស់លោកនឹងនាំយកតន្រ្តីករកម្ពុជាទៅសម្ដែងនៅបស្ចិម ប្រទេសម្ដងវិញ។
http://khmer.phnompenhpost.com/index...ion&Itemid=102