CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ឡោមព័ទ្ធ ផ្ទះជនសង្ស័យ លើការបាញ់ប្រហារ អ្នករត់ម៉ូតូឌុប

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាន កម្លាំងនគរបាល និងអាវុធហត្ថ នៅល្ងាចថ្ងៃទី
១៥ ខែសីហា ឆ្នាំ២០១៣ នេះ បានធ្វើការឡោមព័ទ្ធ និងចូលទៅឆែកឆេរ ផ្ទះមួយកន្លែង ស្ថិតនៅ
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសមត្ថកិច្ច សង្ស័យថា ជាផ្ទះរបស់ជនដៃដល់ នៃការ
បាញ់ប្រហារ លើអ្នករត់ម៉ូតូឌុប កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ខណៈជនរងគ្រោះ
កំពុងលាងម៉ូតូ នៅជិតវត្តថ្មី បណ្តាលឲ្យរងរបួសធ្ងន់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ មន្រី្តតុលាការ បាននិងកំពុងធ្វើការឡោមព័ទ្ធ
នៅឡើយ មិនទាន់មានការចាប់ខ្លួន ជនសង្ស័យណាម្នាក់នោះទេ។

សូមបញ្ជាក់ថា បុរសម្នាក់ កំពុងលាងម៉ូតូ នៅកន្លែងលាងម៉ូតូ ស្ថិតនៅជិតវត្តថ្មី សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែត្រូវ ខ្មាន់កាំភ្លើងបាញ់ ប៉ងសម្លាប់ចោល នៅវេលា
ម៉ោង៧ យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហាក់ លី អាយុជាង
៤០ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ។ សេចក្តីរាយការណ៍ បានបន្តថា ខណៈជនរងគ្រោះ កំពុង
យកទៅ លាងម៉ូតូ ស្រាប់តែមានជនមិនស្គាល់មុខ ចំនួន២នាក់ បានជិះមក ហើយដក កំាភ្លើងបាញ់
ត្រូវចំស្មាខាងឆ្វេង ធ្លាយទៅខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូន
ទៅ កាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ