CamNews

តារា 

តារាសម្តែង​លោក Li Yifeng បើកឡានតម្លៃ ១,៥លានដុល្លារ ក្នុង​ស្ថាន​ភាពស្រ​វឹងជួប​​គ្រោះ​​ថ្នាក់​​ចរាចរណ៍

(ចិន)៖ Li Yifeng តារាសម្តែងប្រុស ដ៏ស្រស់សង្ហាម្នាក់នៅប្រទេសចិន បានធ្វើឲ្យអ្នកគាំទ្រមានការបារម្ភយ៉ាងខ្លាំង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបណ្តាល ឲ្យរថយន្តតម្លៃមហាសាល រងការខូចខាតយ៉ាងដំណំ។

អ្នកគាំទ្រតារា​ប្រុសរូបនេះម្នាក់ បាននិយាយថា គេពិតជារីករាយ ដែលតារាក្នុងដួងចិត្តរបស់ខ្លួន អាចរួចផុតគ្រោះថ្នាក់ដល់ជីវិត ហើយផ្ទៃមុខដ៏ស្រស់ស្អាតរបស់គាត់ មិនមានរងរបួសអ្វីឡើយ ក្រៅតែពីរថយន្ត SGD Lamborghini តម្លៃ ១.៥លានដុល្លារ ត្រូវរងការខូចខាត។

មានពាក្យចចាមអារ៉ាម បានលើកឡើងថា Yifeng ទំនងជាបើករថយន្តលឿន និងស្ថិតក្នុងស្ថានភាព ស្រវឹងទៀតផង ។ មិនតែប៉ុណ្ណោះប័ណ្ណបើកបររបស់តារាប្រុសរូបនេះ ក៏ផុតកំណត់ដែរ ប៉ុន្តែយ៉ាងណា​នៅថ្ងៃកើតហេតុ ប៉ូលិសមិនបានពិនិត្យ​ជាតិអាល់ កុលលើតារាប្រុសនេះឡើយ តែគេនៅតែរងការផាកពិន័យដដែល ករណីប៉ូលិសរកឃើញថា បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Li Yifeng