វីដេអូឃ្លីបចំនួន ៤ស្តីពីសកម្មភាព ចោរថ្លើមធំ ប្រើកាំភ្លើងខ្លីពីរនាក់ បានចូលប្លន់ផ្ទះអ្នកលក់គ្រឿង
សំណង់ នៅខេត្តព្រះសីហនុទាំងកណ្តាលថ្ងៃ ហើយត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម
ហ្វេសប៊ុក ។
វិដេអូឃ្លីបនេះ មានចាប់តាំងពីដើមដំបូង ចូលប្លន់ វាយតប់ជាមួយម្ចាស់ផ្ទះ និង រហូតដល់ត្រូវប្រជា
ពលរដ្ឋ នាំគ្នាវាយ និងចាប់ប្រគល់អោយសមត្ថកិច្ច ។
សូមជំរាបថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ នៅផ្ទះលក់គ្រឿង
សំណង់ សំបុកត្រចៀកកាំ ដូរលុយ និងវេរលុយ ស្ថិតក្នុងក្រុម២ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ត
ព្រះសីហនុ ហើយក្រុមជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានសម្រុកចូលភ្ជង់ និង
ប្លន់ផ្ទះ លោក កែវ ផូរ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ យីន អាយុ៤៣ឆ្នាំ មានទីតាំងនៅចំហៀង
ផ្សារលើ យីហោផ្ទះ៤០០។ ជនរងគ្រោះប្រកបរបរលក់ទឹកមាត់ត្រចៀកកាំ និងសំបុកត្រចៀកកាំឧប
ករណ៍នេសាទ ព្រមទាំងមានដូរលុយ និងវេរលុយផងដែរ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល