CamNews

កំសាន្ត 

លោកគង់វិបុលមមាញឹកនឹងការងារខ្លាំងប៉ុណ្ណឹងហើយ នៅឆ្លៀតបង្ហោះសារផ្អែមល្ហែមចំពោះភរិយា គូរឱ្យច្រណែន!

ជីវិតគ្រួសាររបស់ពិធីករពិធីការិនី គឺលោក គង់វិបុល និងអ្នកនាង គង់សុជាតិ ហាក់មានសេចក្ដីសុខខ្លាំងណាស់ ព្រោះអ្នកទាំងពីរតែងចែករំលែកដល់ទស្សនិកជនទាំងឡាយនូវសកម្មភាពផ្សេងៗ នៅលើបណ្ដាញសង្គមនាពេលកន្លងមក ។



នាពេលថ្មីៗនេះ អ្នកទាំងពីរ បានបង្ហោះ សកម្មភាពនៃការបំពេញការងារ និងដំណើរកម្សាន្ដ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលសកម្មភាពទាំងនេះ ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ជាខ្លាំង ហើយលួចសរសើរថា គូភរិយា ស្វាមីមួយគូនេះ ពិតជារវល់មមាញឹកខ្លាំងណាស់ តែនៅអាចឆ្លៀតពេលផ្ដល់សេចក្ដីសុខឱ្យគ្នា ។   



​ជាក់ស្ដែង មុននេះបន្ដិច លោក ជា វិបុល បានបង្ហោះរូបភាព អមជាមួយសារដ៏ផ្អែមល្ហែមមួយឃ្លាថា៖ «គ្រប់យ៉ាងបងអាចនឹងហត់នឿយ តែរឿងម្យ៉ាងដែលបងមិនហត់មិនធុញទ្រាន់នោះ គឺនៅក្បែរអូន» ។ សារនេះ អាចនឹងធ្វើឱ្យអ្នក Single ច្រណែន និងអាចធ្វើឱ្យអ្នកគាំទ្រខ្លះ លើសជាតិស្ករ។



គេសង្កេតឃើញថា អ្នកនាង គង់ សុជាតិ ពិតជាទទួលបានភាពកក់ក្ដៅ និងស្រលាញ់ថ្នាក់ថ្នម ពីស្វាមីរបស់ខ្លួនខ្លាំងមែនទែន ដែលធ្វើឲ្យប្រិយមិត្តសរសើរមិនដាច់ពីមាត់៕







 


ចំរើន