ព័ត៌មានរូបភាព ៖ ឆ្លៀតនៅក្នុងឱកាសនេះ ដោយមានការដកស្រង់អត្ថបទផ្សាយពីគេហទំ
ព័ត៌មានបរទេស ទំព័រសារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍មិត្តអ្នកអាន ងាកក្រឡេកមក
មើលនូវអត្ថបទសារព័ត៌មានរូបភាព កំពូលបេក្ខភាពមនុស្ស មានសំណាងអាក្រក់ជាងគេ
បំផុត មកពីជុំវិញពិភពលោក ។ ដូច្នេះ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ មានតែធ្វើការតាម
ដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា៎ ៖
លោកតា Tsutomu Yamaguchi ជនជាតិជប៉ុន បេក្ខភាព ដែលបានជួបនឹងគ្រោះអាក្រក់
ផ្ទួន ការទម្លាក់គ្រាប់អាទូមិកនៅក្រុង Hiroshima និង Nagasaki ។គាត់បានស្លាប់ក្នុងជន្មា
យុ ៩៣ ក្នុងឆ្នាំ ២០១០ ដោយសារតែជម្ងឺមហារីកក្រពះ។ នៅក្នុងអំឡុងឆ្នាំ ២០០៩ រដ្ឋាភិ
បាលប្រទេសជប៉ុន បានទទួលស្គាល់លោកតា ថាជាបេក្ខភាព តែមួយគត់ដែលអាចរស់
រានមានជីវិត ខណៈជួបនឹងការទម្លាក់គ្រាប់បែកប្រល័យលោកទាំងពីរលើកនោះ ។
លោក Erik Norrie ជាពលរដ្ឋមកពីរដ្ឋ Florida សហរដ្ឋអាមេរិក ក៏បានក្លាយជាបេក្ខភាព
ដែលមានសំណាងអាក្រក់ជាងគេបំផុតលើលោកផងដែរ បន្ទាប់ពីគាត់ត្រូវបានឆ្លាមកំណា
ចវាយប្រហារ រន្ទះបាញ់ ក៏ដូចជាត្រូវពស់ចឹក។
លោក Calamity John វ័យ ៥៤ ឆ្នាំ ជាជនជាតិអង់គ្លេស សារព័ត៌មានក្នុងស្រុកបានចេញ
ផ្សាយអោយដឹងថា គាត់គឺជាមនុស្សដែលមានភ័ព្ទសំណាងអាក្រក់ជាងគេបំផុត ពោលគឺ
បានជួបនឹងឧបទ្ទេវហេតុដល់ទៅ ១៦ ដងក្នុងនោះរួមមាន ត្រូវរន្ទះបាញ់ រអិលធ្លាក់ពីលើ
ភ្នំ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ៣ ផ្សេងៗទៀតផងដែរ។
បុរសម្នាក់ មានឈ្មោះថា John Wade Agan ជាពលរដ្ឋមកពីរដ្ឋ Florida សហរដ្ឋអាមេរិក
បេក្ខភាពរូបនេះ ត្រូវបានក្រុមឧក្រិដ្ឋជនចាក់ចំដើមទ្រូង ត្រូវរន្ទះបាញ់ ក៏ដូចជាត្រូវពស់
ពីរក្បាលចឹកផងដែរ។
លោកស្រី Melanie Martinez ជាពលរដ្ឋមកពីរដ្ឋ Louisiana សហរដ្ឋអាមេរិក។ លោកស្រី
ផ្ទាល់បានបាត់បង់ផ្ទះសម្បែង ដល់ទៅ ៤ ដងឯណោះ បន្ទាប់ពីលោកស្រី បានជួបនឹង
គ្រោះថ្នាក់ធម្មជាតិ ព្បុះកំបុតត្បូងដល់ទៅ ៥ ដង៕
ដើម្បីអាចទស្សនាបាន នូវព័ត៌មានរូបភាពមួយចំនួនផ្សេងៗទៀត សូមចុចត្រង់នេះ ៕
ដោយ ៖ ពិសី
ប្រភព ៖ online