CamNews

ភាពយន្ត 

រឿង ស្តេចតោ The Lion King បានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រទេសកម្ពុជា

រឿង ស្តេចតោ The Lion King របស់ផលិតកម្ម Disney ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងរហូតបានចំណាត់ថ្នាក់លេខមួយជារឿងដែលរកចំណូលបានច្រើនជាងគេនៅចុងសប្តាហ៍មុននៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបជាមួយនឹងរឿងដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ដោយរឿង Crawl​ ឈរចំណាត់ថ្នាក់លេខ២ និង រឿង Spider-Man: Far From Home លេខ៣។ មិនត្រឹមតែប៉ុណ្ណោះរឿង The Lion King បានក្លាយជារឿងដែលរកចំណូលបានច្រើនជាប់ចំណាត់ថ្នាក់ទី៧សម្រាប់ចុងសប្តាហ៍ដំបូងបើប្រៀបធៀបជាមួយនឹងរឿងរបស់ផលិតកម្ម Disney​ ។

រឿង The Lion King នេះបើប្រៀបធៀបជាមួយនឹងរឿង The Jungle Book ដែលដឹកនាំសម្តែងដោយលោក Jon Favreau ដូចគ្នាបានរកចំណូលបានច្រើនជាងនៅក្នុងថ្ងៃចាក់បញ្ចាំងដំបូងនៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺបានជាប់ចំណាត់ថ្នាក់លេខ១បើប្រៀបធៀបជាមួយនឹងរឿងបែប live-action របស់ផលិតកម្ម Disney ដែលធ្លាប់បានធ្វើការចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាកន្លងមក។

យ៉ាងណាកុំភ្លេចទៅទស្សនារឿង The Lion King នេះទាំងអស់គ្នាដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។