(ភ្នំពេញ)៖ តារាចម្រៀងសំឡេងមុតស្រួច កញ្ញា ស៊ូ ដាណេ នៅពេលនេះ បានប្រតិកម្មខ្លាំងៗ ឆេះដុំភ្លើងក្ដៅចិត្តស្ទើរតែ១០០អង្សាសេ ជុំវិញការយករូបថតរបស់នាង ទៅបង្កើត Account Facebook ពីសំណាក់ជនអនាមិក ថែមទាំងបានប្រើប្រាស់ដាក់ឈ្មោះ ដោយភាសារអសុរោះបំផុត ក្នុងគោលបំណងបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង ដែលទង្វើនេះ ធ្វើឲ្យសាមីខ្លួនហាក់មានអារម្មណ៍ នៅមិនស្រណុក ត្រូវតែចេញមុខបកស្រាយ។
ប្រតិកម្មពីសំណាក់តារាស្រីរូបស្រស់ កញ្ញា ស៊ូ ដាណេ ពេលនេះបានធ្វើឡើងភ្លាមៗ ក្រោយពីប្រទះឃើញ Account Facebook ដែលបង្កើតឡើង ពីសំណាក់ជនអនាមិក បានយករូបថតរបស់នាង ទៅប្រើនិងបានដាក់ឈ្មោះអរុរោះបំផុត ដែលមិនអាចទទួលយកបាន។ ដោយទ្រាំទទួលយកមិនបាន ចំពោះទង្វើខ្វះសិលធម៌នេះ សាមីខ្លួន កញ្ញា ស៊ូ ដាណេ បានបង្ហោះសារបញ្ជាក់ភ្ជាប់ ជាមួយឃ្លីបវីដេអូថា «បើមានពាក្យសម្តីខុសឆ្គង នាងខ្ញុំសូមអភ័យទោស នាងខ្ញុំមិនសូវជាចេះនិយាយ បានច្រើនឡើយ ព្រោះអារម្មណ៍នាងខ្ញុំ នៅមិនសុខចិត្ត នូវការម៉ាក់ងាយរបស់ពួកអស់នោះ មកលើនាងខ្ញុំ!»។
កញ្ញា ស៊ូ ដាណេ បានបញ្ជាក់ទៀតថា «ចំពោះបងប្អូនដែលស្គាល់នាងខ្ញុំ គេច្បាស់ជាដឹងថា វាជារូប Fake Account ចុះអ្នកដែលមិនស្គាល់នាងខ្ញុំ ? មានរាប់លាននាក់ណាបងប្អូន គឺវាប៉ះពាល់កិត្តិយសនាងខ្ញុំ យ៉ាងធ្ងន់ធ្ងរ នាងខ្ញុំមិនគិតមិនបានទេ ដោយសារតែវាម្នាក់ ធ្វើឲ្យអន្តរជាតិគេមើលងាយខ្មែរ បើសិនជាគេអាចអានបានថា ប្រែថាយ៉ាងមេច អ្នកឯងមកជាន់ពន្លិចខ្មែរខ្លួនឯង!»។
ស្របពេលជាមួយគ្នានេះដែរ កញ្ញា ស៊ូ ដាណេ ក៏បានបន្ថែមនៅលើឃ្លីបវីដេអូថា «ខ្ញុំមិនសុខចិត្ត ព្រោះមានជនមិនស្គាល់មុខ បាន Fake រូបថតរបស់ខ្ញុំ ដោយប្រើឈ្មោះអសុរោះមែនទែន។ ដូច្នេះក្នុងនាមខ្ញុំ ជាអ្នកសិល្បៈមួយរូប គឺមិនអាចទទួលយកបាន ចំពោះទង្វើដ៏កខ្វក់មួយនេះបានទេ….។ ដោយហេតុថា វាជាទង្វើមួយ ដ៏ហួសហេតុ ជាទីបំផុតនាំឲ្យខូចឈ្មោះ សិល្បៈរបស់ខ្មែរ »។
ដើម្បីចង់កាន់តែច្បាស់ជាងនេះ សូមទស្សនាវីដេអូ ដែលមានរយៈពេល ជាង៣នាទី ជុំវិញការបកស្រាយ ពីសំណាក់សាមីខ្លួន កញ្ញា ស៊ូ ដាណេ ជាមួយ Khmertalking ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង