CamNews

ព័ត៌មានជាតិ 

កម្មករសំណង់ម្នាក់ ក្រោយកាប់មិត្តភក្តិរងរបួសធ្ងន់ សម្រេចចិត្តលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន

(ភ្នំពេញ)៖ បុរសកម្មករម្នាក់ បានលោតពីលើផ្ទះជាន់ទី៣ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ក្រោយពីរូបបានយកកាំបិតបុ័ងតោ ទៅកាប់មិត្តភក្តិរបួសធ្ងន់ នៅវេលាម៉ោង១២៖១០នាទីយប់ ឈានចូលថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសំណង់ផ្ទះល្វែង សង់មិនទាន់រួចតាមផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលយប់នោះ ជនរងគ្រោះបានឈ្លោះជាមួយមិត្តភក្តិរបស់ខ្លួន រហូតទាញកាំបិត ទៅកាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

ក្រោយមានហេតុការណ៍នេះកើតឡើង សង្ស័យជនរងគ្រោះស្តាយក្រោយ ឬខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ ក៏សម្រេចចិត្តលោតពីលើផ្ទះជាន់ទី៣តែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅសួរនាំ និងដើម្បីប្រគល់សាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh