CamNews

តារា 

តើប្អូនស្រី ឃុយ ម៉ីហៀង និងប្អូនប្រុស ពេជ្រ ថៃ ម្នាក់ណា កំពុងតែទទួលបានប្រជាប្រិយភាពពីមហាជនច្រើនជាង?

កំសាន្ត ៖ តារាចម្រៀងវ័យក្មេង ២ ដួង ដែលទទួលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក្នុងនោះដែរគេសង្កេតឃើញថាមានដូចជា ប្អូនស្រី ឃុយ ម៉ីហៀង ដែលត្រូវជាកូនក្រុមរបស់តារាចម្រៀង សុគន្ធ នីសា និងប្អូនប្រុស ពេជ្រ ថៃ ដែលជាកូនក្រុមរបស់ កំពូលតារាចម្រៀងជើងចាស់ លោក ព្រាប សុវត្ថិ ។ 

នេះបើដោយតាមខមមិន និងការចូលទស្សនាយ៉ាងច្រើនលើសលប់ទាំងក្នុងបណ្តាញសង្គម និងយូធូប បានសង្កេតឃើញថា ចំនួនអ្នកចូលទស្សនាវីដេអូរបស់ កូនក្រុមតារាចម្រៀង សុគន្ធ នីសា និង កូនក្រុមរបស់ លោក ព្រាប សុវត្ថិ ហាក់មានចំនួនមិនចាញ់គ្នាប៉ុន្មានឡើយ ។ 


គួរបញ្ជាក់ឲ្យដឹងថា នៅក្នុង Channel របស់ The Voice Kids Cambodia គឺប្អូនស្រី ឃុយ ម៉ីហៀង នៅឯខេត្តកំពង់ស្ពឺ ដែលបានលើកយកបទ "ចាំនៅតែចាំ" មកច្រៀងនៅវគ្គ Blind Auditions យើងសង្កេតឃើញថា ប្អូនទទួលបានចំនួនអ្នកទស្សនាដល់ទៅ 2,934,011 ឯណោះ ។ រីឯប្អូនប្រុស ពេជ្រ ថៃ ដែលមកពីខេត្តបាត់ដំបង ដែលបានលើកយកបទ "បាត់ដំបងបណ្តូលចិត្ត" ក៏ទទួលបានអ្នកទស្សនា 2,651,808 ដែលជាចំនួនគួរឲ្យកត់សម្គាល់ណាស់ដែរ ។ 

សរុបមកវិញ ប្អូនស្រី ឃុយ ម៉ីហៀង និងប្អូនប្រុស ពេជ្រ ថៃ ពេលនេះកំពុងតែទទួលបានចំនួនអ្នកគាំទ្រប្រហាក់ប្រហែលគ្នា ។ ចុះប្រិយមិត្តវិញ ស្រលាញ់និងគាំទ្រប្អូនប្រុស ឬ ប្អូនស្រីដែរ?



 

ប្អូនប្រុស ពេជ្រ ថៃ

ប្អូនស្រី ឃុយ ម៉ីហៀង និងអ្នកម្តាយដ៏កំសត់ 

ដោយ​ ៖ គន្ធា