CamNews

រូបភាពផ្សេងៗ 

កុប្បកម្មដ៏អាក្រក់បំផុត នៅចក្រភពអង់គ្លេស

កុប្បកម្មដ៏អាក្រក់បំផុតនៅប្រទេសអង់គ្លេស បានរាលដាលទៅកាន់ទីក្រុងមួយចំនួនទៀត

តាមព័ត៌មានពី Mail Daily បានឲ្យដឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០១១ នេះថាអំពើហិង្សា
បានកក្រើកឡើងនៅទីក្រុងមេនឆេស្ទឺរដែលជាទីក្រុងធំលំដាប់ទី៣របស់អង់គ្លេស។

មនុស្សចំនួន ៣០០នាក់ហ៊ុំព័ទ្ធនៅស្ថានីយប៉ូលិសទីក្រុងតូតែនហាមកាលពីយប់ថ្ងៃទី៦សីហា
ដើម្បីប្រឆាំងការបាញ់សម្លាប់បុរសអាយុ២៩ឆ្នាំនៅ២សប្តាហ៍មុន។

ជនល្មើសចោលគ្រាប់បែកសាំងចូលរថយន្ត២គ្រឿង របស់ប៉ូលិស



រថយន្តធំ២ជាន់ មួយគ្រឿងក៏ត្រូវដុត។

មេដឹកនាំកុបកម្ម បានប្រមូលគ្នាដុត អគារទាំងឡាយ នៅភាគកណ្តាលរបស់ប្រទេសអង់គ្លេស

ក្រុមយុវជនបាននាំគ្នា វាយបំបែកកញ្ចក់បង្អួច ហាងលក់ទំនិញ ហើយបានចាប់អូសអ្នក​
ថតរូបទាំងឡាយ។
[/FONT]
លោកនាយរដ្ឋមន្ត្រី អង់គ្លេស ឌេវីដ កាមឺរ៉ូន បានអំពាវសូមឲ្យបញ្ឈប់ រាល់សកម្មភាព
ហិង្សាទាំងអស់ និងចាប់ផ្តើមស្តាររបៀបរៀបរយឡើងវិញ ដោយប្រើប្រាស់មធ្យោបាយ
ណាក៏ដោយ ដែលអាចទៅរួច ជាពិសេសនៅទីក្រុងឡុងដ៍ ដែលពោពេញដោយអណ្តាត
ភ្លើង កាលពីថ្ងៃចន្ទ ដើម្បសប្តាហ៍នេះ។


ប្រភព៖ Vnexpress
ដោយ៖ ណាវី

Tags: