CamNews

ព័ត៌មានជាតិ 

ឧកញ៉ា ខូវ ផល្លាបុត្រ សរសេរលិខិត សុំទោស អំពីការភ័ន្តច្រឡំ និងចោទប្រកាន់យ៉ាង ធ្ងន់ធ្ងរបំផុត លើគ្រួសារ

ភ្នំពេញ៖ ឧកញ៉ា ខូវ ផល្លាបុត្រ ចេញលិខិតសុំទោស និង បំភ្លឺជូនសាធារណៈជន អំពីការភ័ន្តច្រឡំ និងប្រើពាក្យ សម្តីចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត ទៅលើ លោក ស៊ុន ចាន់ថុល បច្ចុប្បន្នជា រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និង  ភរិយា ពាក់ព័ន្ធនឹងការប្រឌិតគម្រោងរំលោភ និង សម្លាប់ លោកស្រី ស៊ុន សូត្ថា (ភរិយា លោក ស៊ុន ចាន់ថុល)  និង កូនស្រី កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ។

ឧកញ៉ា ខូវ ផល្លាបុត្រ បានសរសេរថា តាមការពិត ឈ្មោះ សេង ច័ន្ទដា និង ឡាយ ហួង ជា មេក្លោង រៀបចំ ផែនការរំលោភ និង សម្លាប់លោកស្រី ស៊ុន សូត្ថា និង កូនស្រី យ៉ាងពិតប្រាកដ ដើម្បី ដណ្តើមយកទ្រព្យសម្បត្តិ ពីគ្រួសារ ខូវ ជឺលី នឹងសូមអោយសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាស្វែង រកយុត្តិធម៌ដល់ក្រុមគ្រួសារ  លោក ស៊ុន ចាន់ថុល ដែលជាជនរងគ្រោះយ៉ាងពិតប្រាកដ និងតាមចាប់ខ្លួនឈ្មោះ ឡាយ ហួង អ្នកផ្តើមគំនិត  និងអ្នកផ្សំគំនិតផ្សេងៗទៀត ឲ្យបានឆាប់ ដើម្បី ផ្តន្ទាទោសទៅតាមច្បាប់ ។

សូមអានលិខិតបំភ្លឺ និងសុំទោស របស់ឧកញ៉ា ខូវ ផល្លាបុត្រ ចំពោះក្រុមគ្រួសារលោក ស៊ុន ចាន់ថុល ដែលមាន ខ្លឹមសារទាំងស្រុង ៖

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP