CamNews

កំសាន្ត 

តារាស្រីថៃទាំងនេះ មានអ្វីពិសេសអីចេះ បានជាគេអញ្ជើញឱ្យចូលរួមកម្មវិធីច្រើនម្ល៉េះ!!

មិនមែនគ្រប់តារាទាំងអស់សុទ្ធតែ មានឱកាសចូលរួមព្រឹត្ដិការណ៍នោះទេ ។ ការអញ្ជើញឱ្យចូលរួមកម្មវិធីអ្វីមួយ អាស្រ័យលើការចូលចិត្ដរបស់ម្ចាស់កម្មវិធី ចំពោះតារាទាំង​នោះ ។ ជាក់ស្ដែង តារាថៃទាំងប៉ុន្មានរូបខាងក្រោមនេះ ទទួលបានការពេញចិត្ដ និងអញ្ជើញឱ្យចូលរួមព្រឹត្ដិការណ៍ជាច្រើន នៅឆ្នាំ ២០២០ នេះ ៖

កញ្ញា Yaya Urassaya



តាមរយៈភាពលេចធ្លោនៃប្រជាប្រិយភាពរបស់នាង  កញ្ញា Yaya Urassaya ត្រូវបានគេអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ផ្សេងៗជាញឹកញាប់ ។

កញ្ញា Taew Natapohn



នាពេលថ្មីៗនេះ កញ្ញា Taew Natapohn បានចូលរួមព្រឹត្ដិការណ៍មួយ និងបានបង្ហើបឱ្យទស្សនិកជនដឹងពីទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងលោក Hi-So Pranai Phornprapha

 កញ្ញា Bella Ranee



នាពេលថ្មីៗនេះ Bella Ranee បានចូលរួមព្រឹត្ដិការណ៍មួយ ជាមួយមិត្ដប្រុសរបស់នាង គឺលោក Weir Sukollawat ។

កញ្ញា Baifern Pimchanok



កញ្ញា Baifern Pimchanok ក៏មានប្រជាប្រិយភាពខ្លាំង មិនចាញ់តារាដទៃនោះដែរ ។ ក្នុងឆ្នាំនេះ កញ្ញា ចូលរួមព្រឹត្ដិការណ៍ជាញឹកញាប់ ។



កញ្ញា Min Pechaya



ក្រោយពេលបង្ហាញជំនាញសម្ដែងប្រកបដោយទេពកោសល្យរបស់នាង នៅក្នុងខ្សែភាពយន្ដភាគរឿង “Song Naree” ប្រជាប្រិយភាពរបស់កញ្ញា មានភាពលេចធ្លោគួរឱ្យកត់សម្គាល់។  មួយរយៈពេលចុងក្រោយនេះ កញ្ញាចូលរួមកម្មវិធី មិនសូវលោះពេលនោះទេ ។

កញ្ញា Bow Maylada



ដូចជា តារាស្រីដទៃទៀតដែរ មួយរយៈចុងក្រោយនេះ កញ្ញា  Bow Maylada បានបង្ហាញខ្លួនជាច្រើនដង នៅក្នុងព្រឹត្ដិការណ៍នានា ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate