CamNews

ព័ត៌មានជាតិ 

ចាប់ចោរឆក់ពីរនាក់ ភ្លាមៗក្រោយធ្វើ សកម្មភាព

ភ្នំពេញ  ៖ ជនសង្ស័យឆក់ខ្សែក ពីប្រជា ពលរដ្ឋនៅតាមដងផ្លូវ ត្រូវបានកម្លាំងនគរ បាលខណ្ឌ
សែនសុខ ឃាត់ខ្លួនភ្លាម កាលពី វេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
នេះ បន្ទាប់ពីពួកគេ ទាំងពីរនាក់ បានធ្វើសកម្មភាពឆក់ខ្សែកពី ស្ដ្រីម្នាក់ ពេលកំពុងជិះម៉ូតូជាមួយ
ប្អូនប្រុស ស្ថិតនៅតាម បណ្ដោយ ផ្លូវលេខ១០០៧ ខាង ជើងសាកលវិទ្យាល័យអន្ដរជាតិ (IU) មុខ
ភោជនីយដ្ឋានននោង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យទី១ ជាអ្នកបើកម៉ូតូមានឈ្មោះនូ អាស៊ាន អាយុ
១៨ឆ្នាំ និងជនសង្ស័យទី២ ដែលជាអ្នកឆក់ ឈ្មោះមាស ច័ន្ទដារារិទ្ធ អាយុ១៧ឆ្នាំ ។ ដោយឡែកស្ដ្រី
រងគ្រោះ ឈ្មោះចាន់ រតនា អាយុ៤៣ឆ្នាំ រស់នៅភូមិ ច្រេះ សង្កាត់ភ្នំពេញថ្មី ជាបុគ្គលិកនៅក្រុម ហ៊ុន
ហ្វ័តប្លូរី ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ជិះម៉ូតូម៉ាកស្មាស់វី ស៊េរីឆ្នាំ២០១៣
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-8779 លុះដល់ចំណុចកើតហេតុ ខណៈដែលស្ដ្រីរងគ្រោះ កំ
ពុងជិះ ម៉ូតូជាមួយប្អូនប្រុស ស្រាប់តែពួកវាទាំងពីរនាក់ បានធ្វើសកម្មភាពឆក់ខ្សែក បង្កឱ្យមានការ
ភ្ញាក់ផ្អើល និង ស្រែកឆោឡោពីជនរងគ្រោះ។ ក្រោយពីទទួលព័ត៌មាន ភ្លាមកម្លាំងនគរបាលមូល
ដ្ឋាន បានដេញ តាមពី ក្រោយ ហើយឃាត់ខ្លួនពួកគេទាំងពីរនាក់តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ស្ថិតក្រោម ការសាកសួររបស់សមត្ថកិច្ច នៅអធិការដ្ឋាន នគរបាល
ខណ្ឌ សែនសុខ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវ ច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ