CamNews

កំសាន្ត 

មកដឹងពីខ្សែភាពយន្ដភាគថៃថ្មី ដែលនឹងត្រូវផលិតឆាប់ៗ នេះ

យោងតាមប្រភពមួយ ខ្សែភាពយន្ដភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំងនេះ គ្រោងនឹងផលិត ក្នុងពេលឆាប់ៗនេះ ។

រឿង The World of The Married



សាច់រឿងលំនាំថៃរឿង “The World of the Married” គ្រោងនឹងផលិតឡើងវិញ ដោយស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ លោក Ken Theeradeth សារភាពថា លោក កំពុងពិភាក្សាពីគម្រោងសម្ដែងជាតួឯក ជាមួយនឹងតារាស្រី Anne Thongprasom នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ ។

រឿង Matalada



យោងតាមប្រភពមួយ ផលិតករភាពយន្ដ Ja Yossinee នឹងផលិតខ្សែភាពយន្ដភាគថ្មីរឿង “Matalada” ។ លោក James Jirayu និងកញ្ញា Toey Jarinporn រំពឹងថា នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដនេះ ។ ប៉ុន្ដែតួប្រុសស្រីទាំងពីរនេះ មិនទាន់បញ្ជាក់នៅឡើយទេ ។ សូមតាមដាន នូវការផ្ដល់ព័ត៌មានបន្ថែមអំពីខ្សែភាពយន្ដភាគថ្មីនេះ ។



រឿង Duang Jai Tewaprom

ស្ថានីយ៍ទូរទស្សន៍ Thai TV3 គ្រោងនឹងផលិតខ្សែភាពយន្ដរឿង “Suparburoot Jutathep: Season 2” ឬរឿង  “Duang Jai Tewaprom” ក្នុងពេលឆាប់ៗ ខាងមុខនេះ ។ ទោះជាយ៉ាងណា ខាងទូរទស្សន៍ មិនទាន់បង្ហើបឱ្យដឹងពីសមាសភាពតួសម្ដែងនៅឡើយទេ ៕





ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates