CamNews

កំសាន្ត 

ខ្សែភាពយន្ដភាគទាំងនេះថតចប់ហើយ! ពេលចាក់បញ្ចាំង ពិតជាល្អមើលមិនខាន

ខ្សែភាពយន្ដភាគ ៧ រឿងនេះ បានថតចប់ហើយ និងគ្រោងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ក្នុងពេលឆាប់ៗខាងមុខនេះ ។

រឿង Vasana Ruk



ខ្សែភាពយន្ដភាគថ្មីរឿង “Vasana Ruk” គ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ ខ្សែភាពយន្ដនេះ ចូលរួមសម្ដែង ដោយលោក Ice Panuwat និងកញ្ញា  Nychaa Nuttanicha ។

រឿង Roy Leh Marnya



នេះជាលើកទី ២ ហើយ​ ដែល Pope Thanawat និង Bella Ranee សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ ។ អ្នកគាំទ្រជាច្រើនកំពុងរង់ចាំទស្សនា ខ្សែភាពយន្ដថ្មីនេះ ។

រឿង Trab Fah Mee Tawan



លោក Mark Prin បានបញ្ចប់ការថតខ្សែភាពយន្ដភាគថ្មីរឿង “Trab Fah Mee Tawan” ដែលបានសម្ដែងរួមជាមួយកញ្ញា Kao Supassara ជាលើកដំបូង ។

រឿង Sanya Ruk Sanya Luang



ខ្សែភាពយន្ដភាគថ្មីរឿង Sanya Ruk Sanya Luang” បានថតចប់ហើយ ដោយមានការចូលរួមសម្ដែងដោយ Denkhun Ngamnet, Namwhan Phulita និង Namfon Patcharin ។

រឿង Maya Sanaeha



លោក Ken Phupoom និងកញ្ញា  Ice Preechaya សម្ដែងរួមគ្នាជាលើកដំបូង នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Maya Sanaeha” ។ ខ្សែភាពយន្ដភាគថ្មីនេះ ផលិតដោយ Pin Nathanan ដែលជាផលិតករភាពយន្ដរឿង “Leh Bunpakarn” ។

រឿង Phiphob Himmaparn



ខ្សែភាពយន្ដភាគថ្មីរឿង “Phiphob Himmaparn”  ដែលសម្ដែងដោយ Louis Scott និង Yam Matira  ក៏ត្រូវបានថតបញ្ចប់ផងដែរ ។

រឿង Kwam Song Jum See Jang



ខ្សែភាពយន្ដភាគថ្មីរឿង “Kwam Song Jum See Jang” ក៏ត្រូវបានគេរាយការណ៍ថា ថតចប់ផងដែរ  ដែលខ្សែភាពយន្ដនោះ មានការចូលរួមសម្ដែងដោយ Toey Pongsakorn និង Toey Jarinporn ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate