ភ្នំពេញ ៖ របាំងពុះចែកទ្រូងផ្លូវ ចំនួន១០ផ្ទាំង ត្រូវបានដួល និងដាច់ចេញពីគ្នា ដោយសាររថយន្ត ដឹកខ្សាច់ មួយគ្រឿង បើកគេ រថយន្តកូរ៉ូឡាមួយ គ្រឿង ខណៈរថយន្តកូរូឡា ឈប់ឲ្យអ្នកជិះកង់ឆ្លងផ្លូវ កាលពីវេលា ម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិតាងងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7426 បើកបរដោយឈ្មោះ សិ ធី ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរបើកបរ ស្នាក់នៅម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចណុចកើត ហេតុក៏ មានរថយន្ត មួយគ្រឿងម៉ាកកូរូឡា ដែលបើកពីខាងមុខឈប់លើ ទ្រូវផ្លូវដើម្បីឲ្យអ្នកជិះកង់ ធ្វើដំណើឆ្លងសិន ចំណែកបានព្យាយាម ជាន់ហ្រ្វាំងដែរ តែជាន់ហ្វ្រាំងមិនស៊ីក៏ប្រឹង បើកគេច ទើបជ្រុលទៅបុករបាំងពុះ ចែកទ្រូងផ្លូវតែម្តងទៅ។
សាក្សីបានបន្តថា ក្រោយពេលកើតហេតុ រថយន្តនិងអ្នកបើកបរ ត្រូវបានប្រគល់ទៅឲ្យ នគរបាលចរាចរផ្លូគោក នៃស្ងការដ្នានរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល