ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ពេលកំពុង ឡើងចាក់បេតុងស៊ីម៉ង់ត៍ ស្រាប់តែបាក់រន្ទា បណ្ដាល
ឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង ៣០នាទីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ
២០១៣ ស្ថិតនៅអគារ កំពុងសាងសង់មួយកន្លែង នៅផ្ទះលេខ២ ផ្លូវលេខ៣១៧ សង្កាត់បឹងកក់
ទី១ ខណ្ឌទួល គោក ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ខាងលើនេះ មាន
ឈ្មោះសុង ទីថា អាយុជាង៣០ ឆ្នាំ រស់នៅភូមិពារាំង ឃុំកោះចេក ស្រុក ពាមជរ ខេត្ដព្រៃវែង។
បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ជនរងគ្រោះរូបនេះ បានដាក់រន្ទាឡើងចាក់ បេតុងស៊ីម៉ង់ត៍
ស្រាប់តែបាក់រន្ទា បណ្ដាលឱ្យ ធ្លាក់ស្លាប់តែម្ដង ។
ជុំវិញករណីនេះ អភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានបញ្ជាឱ្យម្ចាស់សំណង់ផ្អាក
សាងសង់ជា បណ្ដោះអាសន្ន ដោយសារតែពុំមានច្បាប់ ត្រឹមត្រូវ ហើយឱ្យម្ចាស់សំណង់ធ្វើការ
សម្របសម្រួលជាមួយសាច់ញាតិជនរងគ្រោះ ។
លោកអភិបាលខណ្ឌ បានណែនាំឱ្យចៅ សង្កាត់ និងមន្ដ្រីពាក់ព័ន្ធរបស់ខណ្ឌ ត្រូវត្រួត ពិនិត្យ
ចំពោះការសាងសង់ក្នុងមូលដ្ឋានរបស់ខ្លួន ពោល ត្រូវសុំច្បាប់ពីមន្ទីរ ដែនដីនគរូបនីយ កម្ម និង
សំណង់ ព្រមទាំងមន្ដ្រីពាក់ព័ន្ធផ្សេងទៀត ចៀសវាងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅ
ក្បែរខាង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល