CamNews

តារា 

កូន​ប្រុស​មហា​សេដ្ឋី​រុស្ស៊ី ​​​រៀប​​មង្គលការ ដ៏​​អស្ចារ្យ​​បំផុត ចាយ​លុយ​១​ពាន់​លាន​ដុល្លារ

(រុស្ស៊ី)៖​ កូនក្រមុំដ៏អស្ចារ្យម្នាក់ បានគ្រងឈុតរៀបការ ដែលមានតម្លៃមហាសាល ដល់ទៅមួយលានដុល្លារ ខណៈដែលការចំណាយលើ ពិធីរៀបការទាំងអស់ដល់ ទៅមួយកោដិដុល្លារឯណោះ ហើយពិធីដ៏អធឹកអធមនេះ ត្រូវបានប្រារព្ធឡើង នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

កូនក្រមុំវ័យ២០ឆ្នាំ ឈ្មោះ Khadija Uzhakhovs គឺជានិស្សិតម្នាក់រៀន​ ផ្នែកទន្តសាស្ត្រ ដែលបានរៀបការជាមួយកូនកម្លោះ ជាអ្នកមាន​វ័យ២៨ឆ្នាំ ឈ្មោះ Gutseriev ដែលឪពុកខាងប្រុស គឺលោក Mikhael Gutseriev ជាមហាសេដ្ឋីខាងប្រេង និងនាយកប្រព័ន្ធផ្សព្វផ្សាយ ដ៏ល្បីម្នាក់​ផងដែរ។

ពិធីរៀបការរបស់ Khadija និង Mikhael មានការចូលរួមពីភ្ញៀវប្រមាណ៦០០នាក់ ដែលសុទ្ធតែធ្វើដំណើរមកតាម រថយន្តទំនើបៗ ហើយក៏មានតារាចម្រៀង និងតារាសម្តែងល្បីៗ ចូលរួមដែរដូចជា Jennifer Lopez, Sting និង Enrique Iglesias ៕
















 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី