CamNews

ព័ត៌មានជាតិ 

ស្រីស្អាតម្នាក់ បើករថយន្ត បុករនាំង ចែកទ្រូងផ្លូវ បាក់អស់៣ ផ្ទាំង ចុះពីរថយន្ត រត់គេចខ្លួនបាត់

ភ្នំពេញៈ នៅវេលាម៉ោង ១0;៤០នាទី យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវម៉ៅសេទុង មុខក្រុមហ៊ុនតេងឡាយ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដែលបង្កដោយ ស្រីស្អាតម្នាក់ មិនស្គាល់ឈ្មោះ បានបើករថយន្ត Camry ហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-1281 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់មុខក្រុមហ៊ុន តេងឡាយ រថយន្តបានរ៉េចង្កូត ទៅបុកថ្មដាក់ចែកទ្រូងផ្លូវ បាក់អស់៣កង់។

ក្រោយពីបុករួចស្រីជាម្ចាស់រថយន្តព្យាយាមបើករថយន្តរត់ តែដោយសាររថយន្ត បែកខាងមុខ និងដាច់កាឡេ មិនអាច បើករត់បាន ទើបបើកទ្វារចុះហើយ ទុករថយន្តចោល គេចចេញ ពីកន្លែងកើតហេតុបានដោយសុវត្ថិភាព៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

Tags: Social News Cambodia PP