ការបង្ហាញខ្លួននៅក្នុងប៉ុន្មានថ្ងៃនេះរបស់តារាចម្រៀង Lady Gaga មិនមែនម៉ូតសក់ចម្លែក
ក៏មិនមែនជាសំលៀកបំពាក់ស៊ិចស៊ីទៀតទេ។ មុខមាត់ថ្មីរបស់តារាច្រៀងរូបនេះបានធ្វើឲ្យ
មនុស្សគ្រប់ៗគ្នាត្រូវភ្ញាក់ដោយ ម៉ូដែលសក់វែងទម្លាក់ធម្មតា សំពត់មានលក្ខណះសុភាព
ជាង នឹងការតុបតែងទន់ភ្លន់។
កាលពីចុងសប្តាហ៍មុន គាត់បានចេញមុខនៅសាធារណះនៅទីក្រុង Los Angeles ជាមួយនឹងសំពត់ពណ៌លឿងលាយខ្មៅ។ ខុសឆ្ងាយពីរូបភាពរបស់ Lady Gaga បោះបោក ដែល
ចូលចិត្តបង្កជ្រួលជ្រើមដោយការស្លៀកសំលៀកបំពាក់ស៊ិចស៊ី ឬសំលៀកបំពាក់ធ្វើពី
ក្រដាស់ សាច់ជ្រូក មើលឃើញធ្លុះ ឬម៉ូដែលមួកចម្លែកៗ។
ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់គាត់នេះ បានធ្វើឲ្យអ្នកព័ត៌មាន ក៏ដូចជាអ្នកគាំទ្រគ្រប់ៗគ្នា
ត្រូវស្រឡាំងកាំង។ បន្ទាប់ពីឈប់ បក់ដៃលា ហើយកាច់រាងឲ្យគេថតរូប Lady Gaga
ក៏ឡើងយន្តហោះរបស់ខ្លួន។
កាលពីមុន Lady Gaga ក៏បានធ្វើឲ្យគេងឿនឆ្ងល់ នៅពេលមក Studio ថតបទចម្រៀងក្នុងសំលៀកបំពាក់ សំពត់ពណ៌ខ្មៅ Versace។
ការផ្លាស់ប្តូរស្ទីលរបស់ Lady Gaga នេះធ្វើឲ្យអ្នកគាំទ្ររង់ចាំទាំងបុកពោះ នូវអាល់ប៉ូមថ្មី
នឹងចេញផ្សាយនៅវេលាខាងមុខនេះគឺ� You and I� នឹងមានស្ទីលទន់ភ្លន់ថ្មីៗ។
ម៉ូដែលសំលៀកបំពាក់ចម្លែកៗមួយចំនួន របស់ Laday Gaga ពីមុន៖
ប្រភព៖ JJ, tinmoi .
ដោយ៖ ណាវី .