ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនយុវជនម្នាក់ បញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីរូប គេចូលទៅប្រឡងជំនួសបងប្រុសរបស់ខ្លួន នៅក្នុងវិទ្យាល័យវត្តកោះ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ។
យុវជន ដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ ផន តុលា ជាសិស្សថ្នាក់ទី ១១D រៀននៅវិទ្យាល័យ ហ៊ុន សែន តា គោក ខេត្តព្រៃវែង។ ដោយឡែកបេក្ខជន ដែលឲ្យប្អូនប្រុសមកប្រឡងជំនួសនេះ មានឈ្មោះ ខឹម វីរៈ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្លាប់បានបញ្ជាក់ថា បេក្ខជន ដែលឲ្យគេប្រឡងជំនួ សនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនអនុញ្ញាតឲ្យប្រឡងរយៈពេលពីរឆ្នាំបន្តបន្ទាប់គ្នា៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល