CamNews

តន្រ្តី តារា 

Kanye WestនិងJay-Z បរិច្ចាគរថយន្ត Maybach ដែលមានតំលៃ៣៧៣,០០០ដុល្លាសំរាប់ជួយអាហ្រ្វិចខាងកើត



Kanye West និង Jay-Z គឺជាតារាចំរៀង Hip Hop ដ៏ល្បីនៅសហរដ្ឋអាមេរិកជាមួយ
និងការចេញនូវ Album ថ្មីរួមគ្នា ដែលមានឈ្មោះថា �Watch the Throne� ។ Album ថ្មីរួមគ្នារបស់ពួកគេទាំងពីរគឺកំពុង តែទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅក្នុង
Music Video ដែលមានឈ្មោះថា �Otis� ។ នៅក្នុងបទចំរៀង �Otis� បានធ្វើការសំដែង
ដោយយករថយន្ត ម៉ូដែល Maybach ដែលជារថយន្តដ៏ទំនើបរបស់ប្រទេស អាឡឺម៉ង់ ដែលមានតំលៃប្រមាណ ៣៧៣,០០០ ដុល្លាអាមេរិក មកធ្វើការកែច្នៃអោយទៅ
ជាប្រភេទរថយន្ត Jeep ដោយធ្វើការកាត់ដំបូល និងទ្វាររបស់រថយន្តចោល។



Kanye West និង Jay-Z បាន បញ្ចាក់ថា រថយន្តដែលយកមកថត នៅក្នុងបទ �Otis� នឹងត្រូវយកមកធ្វើការដាក់ដេញថ្លៃ ហើយថវិការ ដែលបានមកពីការដេញថ្លៃនេះ
នឹងត្រូវយកទៅជួយ អាហ្រ្វិចខាងកើត ដែលកំពុងតែជួបប្រទះភាពរាំងស្ងួត។






ប្រភព៖ Yahoo News
ដោយ៖ ស៊ីធាន់

ស្វែងរកទិញរាល់ផលិតផល Vehicles, Car, Motor នៅទីនេះ

Tags: