CamNews

ព័ត៌មានជាតិ 

អ ហ ខណ្ឌដូនពេញ ក្របួចចោរឆក់ កាបូប ជនបរទេស ពីរលើកផ្ទួនៗ មិនបាន សម្រេច

ភ្នំពេញ  ៖ កម្លាំងអាវុធហត្ថខណ្ឌដូន ពេញ បានក្របួចជនសង្ស័យពីរនាក់ ពាក់ ព័ន្ធទៅនឹងសកម្មភាពឆក់ កាបូប មិនបាន សម្រេច កាលពីវេលា ម៉ោង៩និង១៥នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ផ្លូវលេខ១៧៨ កែង ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានធ្វើ ឡើង ខណៈដែលកម្លាំង អាវុធហត្ថកំពុងចុះ ល្បាតនៅ តាម មូលដ្ឋាន ក៏ជួបប្រទះបទល្មើសមួយនេះ ចេញអន្ដរាគមន៍ ឃាត់ខ្លួនបានទាំងពីរនាក់ តែម្ដង ។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះអាំ សំណាង អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១២៧ ផ្លូវលេខ៣៥៧ ក្រុមទី១០ ភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី២ ឈ្មោះមូល ប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ដ្រីអាវុធហត្ថ ក្រៅពីការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ កម្លាំងអាវុធហត្ថ ក៏បានដកហូតម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1CN-5495 មួយគ្រឿង ទូរស័ព្ទដៃ ៣គ្រឿង និងសម្ភារមួយចំនួនទៀត ព្រមទាំងកាបូប របស់ជនរងគ្រោះផងដែរ ។

មន្ដ្រីអាវុធហត្ថបានបន្ដថា មុនពេលកើត ហេតុជនសង្ស័យទាំងពីរនាក់ ចេញពីផឹកស៊ី នៅហាងចេតភ្លើស នៅក្បែរ កោះពេជ្រ រួចហើយជិះ ម៉ូតូតាមមាត់ទន្លេ ពេលដល់មុខផ្សារកណ្ដាល ក៏ឃើញស្ដ្រីជនជាតិបរទេសពីរនាក់ កំពុង ស្ពាយកាបូបដើរតាមផ្លូវ ពេលនោះជនសង្ស័យ អង្គុយពីក្រោយឈ្មោះសំណាង ធ្វើសកម្មភាពឆក់ តែឆក់មិនបាន ព្រោះស្ដ្រីរងគ្រោះកាន់កាបូបជាប់ ។

ក្រោយពីឆក់មិនបានសម្រេច ជនសង្ស័យទាំងពីរនាក់ ក៏ជិះម៉ូតូចុះឡើងៗ មកដល់ចំណុចផ្លូវ១៧៨ ក៏ឃើញជន បរទេស ៤នាក់ ប្រុសពីរស្រីពីរ កំពុងដើរ ស្រាប់តែពួកគេជិះម៉ូតូទៅអែប ហើយឆក់កាបូបទៀត តែមិនបានសម្រេច ។

ភ្លាមៗនោះធ្វើឱ្យមានការភ្ញាក់ផ្អើលបណ្ដាលឱ្យពួកគេទាំងពីរនាក់ភ័យខ្លាំង បើកម៉ូតូយ៉ាងលឿន គេចខ្លួន ពេល មកដល់ចំណុចផ្លូវកែងលេខ១៩ បុករថយន្ដមួយគ្រឿង បណ្ដាលឱ្យដួល ក៏ត្រូវកម្លាំង អាវុធហត្ថកំពុង ល្បាតឃាត់ទាំងពីរនាក់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្ម ទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

ដោយមានការណែនាំពីមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លើការពង្រឹងសន្ដិសុខតាមមូលដ្ឋាន មេបញ្ជាការ អាវុធហត្ថខណ្ឌដូនពេញ លោកថោង ពិសិដ្ឋ បានដាក់ផែនការឱ្យកម្លាំងរបស់ខ្លួន ចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ងាយស្រួលចេញជួយអន្ដរាគមន៍ភ្លាមៗនៅពេលមានបទល្មើសអ្វីមួយកើតឡើង ករណី ដូចបទល្មើសខាងលើនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP