-ប្រុសស្នេហ៍ ត្រូវចាប់ខ្លួន ខណៈបក្ខពួក ពីរនាក់ទៀត កំពុងរត់គេច
កំពត ៖ ករណីក្មេងស្រីអាយុ១៣ឆ្នាំ ជា សិស្សថ្នាក់ទី១០ នៅសាលាចំណេះដឹងទូទៅ ឧត្ដមវិជ្ជា ក្នុងក្រុងកំពត ខេត្ដកំពត ដែល ត្រូវបានយុវជនម្នាក់ ជាប្រុសស្នេហ៍ របស់ខ្លួន នាំយកទៅបង្ខាំង ចាប់រំលោភ តាំងពីយប់ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៣នោះ ឥឡូវបានវិល ត្រឡប់មកដល់ផ្ទះវិញ ហើយ កាលយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីកម្លាំងសមត្ថ កិច្ចនគរបាលខេត្ដកំពត សហការជាមួយក្រុម គ្រួសារតាមស្វែងរកពួកគេ ឃើញនៅក្រុង កែប ខេត្ដកែប ។
ខណៈដែលក្មេងស្រីរងគ្រោះ បានត្រឡប់ មកដល់ផ្ទះ ដោយសុវត្ថិភាពនោះ យុវជនជា ប្រុស ស្នេហ៍ ត្រូវបានចាប់ខ្លួន ហើយបក្ខពួក ពីរនាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ហើយស្ថិត ក្រោមការតាមប្រមាញ់របស់កម្លាំង សមត្ថកិច្ច ដោយយោងតាមពាក្យបណ្ដឹងរបស់ ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ ។
ឪពុកក្មេងស្រីរងគ្រោះ លោករត្ន័ ពៅ អាយុ៦៣ឆ្នាំ ដែលជាមន្ដ្រីចូលនិវត្ដន៍បាន ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទឱ្យដឹងថា ក្រោយពីមានការចុះផ្សាយ ព័ត៌មានរបស់ គេហទំព័រដើមអម្ពិល និងមាន ការជួយអន្ដរាគមន៍ពីកម្លាំងនគរបាលខេត្ដ កំពត សហការ ជាមួយកម្លាំងនគរបាលខេត្ដ កែប ទីបំផុត គាត់បានស្វែង រកឃើញកូនស្រី ត្រូវបានយុវជន ដែលជាប្រុសស្នេហ៍របស់ នាង និងបក្ខពួកពីរនាក់ផ្សេងទៀត ចាប់យក ទៅបង្ខាំងទុកនៅផ្ទះ មួយកន្លែង ហៅថាផ្ទះ យាយបារាំង ស្ថិតនៅភូមិស្បូវ សង្កាត់ព្រៃធំ ខណ្ឌដំណាក់ចង្អើ ខេត្ដ កែប ហើយកូនស្រី របស់លោក បានរងនូវការចាប់រំលោភបាន សម្រេចពីប្រុសស្នេហ៍រូបនោះ ចាប់ តាំងពីរូប នាងត្រូវបានចាប់ពង្រត់ និងបង្ខាំងទុកនៅទី នោះ តាំងពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ ។
លោករត្ន័ ពៅ បានបន្ដថា យុវជនដែល ជាប្រុសស្នេហ៍របស់នាង ហើយត្រូវបានចាប់ ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់នោះ ឈ្មោះថាឡាយ ស្រេង អាយុ១៧ឆ្នាំ ជាសិស្សរៀននៅអនុ វិទ្យាល័យចរិយាវង្ស ក្នុងក្រុងកែប ខេត្ដកែប ហើយមានទំនាក់ទំនងជាមួយកូនស្រីរបស់ លោក រហូតដល់រៀបចំផែនការជាមួយបក្ខ ពួក ចាប់ពង្រត់យកទៅបង្ខាំងទុក ដើម្បីចាប់ រំលោភតែម្ដង ។
លោករត្ន័ ពៅ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានថា កូនស្រីរបស់ ខ្លួន កញ្ញាបរមី អាយុ១៣ឆ្នាំ ត្រូវបានប្រុស ស្នេហ៍របស់នាង និងបក្ខពួកបង្ខាំង ទុកនៅផ្ទះ យាយបារាំងនោះ កម្លាំងនគរបាលខេត្ដកំពត រួមជាមួយក្រុមគ្រួសាររបស់លោក បានរៀប ចំផែនការពួនស្ទាក់ តាមផ្លូវ ដើម្បីចាប់ពួក គេ លុះដល់វេលា ម៉ោងប្រមាណ៥ល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ ខណៈ ដែលរូបលោក និងក្រុមគ្រួសារ កំពុងស្ថិតនៅមួយគោលដៅ ស្រាប់តែប្រទះឃើញយុវជន ថា ឡាយ ស្រេង បើកម៉ូតូស្មាស់វី ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបកូនស្រីរបស់លោក អមដោយ បក្ខពួកពីរ នាក់ផ្សេងទៀត ជិះម៉ូតូពីរគ្រឿង ប៉ុន្ដែដោយ សារតែកម្លាំងសមត្ថកិច្ច ដែលប្រចាំនៅ គោល ដៅផ្សេងមកមិនទាន់ ធ្វើឱ្យពួកគេទាំងពីរ នាក់ ជិះម៉ូតូមួយគ្រឿងនោះ ឆ្លៀតឱកាស រត់គេចខ្លួនបាត់តែម្ដង ។
ឪពុកក្មេងស្រីរងគ្រោះរូបនេះ បានបញ្ជាក់ ដោយគ្មានការលាក់លៀមថា កូនស្រីរបស់លោក ត្រូវឈ្មោះថាឡាយ ស្រេង ចាប់រំលោភរហូតបាន សម្រេចពេលយកទៅបង្ខាំងទុកនៅផ្ទះ យាយបារាំង ក្នុងក្រុងកែប នោះ ប៉ុន្ដែនាងពុំំមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ ទេ ក្រោយពីត្រឡប់មក ដល់ផ្ទះ ។
ជាមួយគ្នានេះ លោករត្ន័ ពៅ បានថ្លែង អំណរគុណ ដល់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដែលបានជួយចុះផ្សាយនូវរឿងរ៉ាវ ទាំងអស់នេះ ព្រមទាំងកម្លាំង នគរបាលខេត្ដ កំពត និង ខេត្ដកែប ដែលបានចេញជួយអន្ដរា គមន៍ ស្វែងរកកូនស្រីរបស់លោក ព្រមទាំង ឈានទៅ ដល់ការចាប់ខ្លួន យុវជនថាឡាយ ស្រេង ដែលគេដឹងថា ឪពុកយុវជនរូបនេះ ជាអ្នកបើករថយន្ដ ឱ្យមន្ដ្រីជាន់ខ្ពស់មួយរូប នៅខេត្ដកែបតែម្ដង ដូច្នេះអាចនឹងរត់ការសុំ ដោះលែង នៅពេលដែល កម្លាំងសមត្ថកិច្ច បញ្ជូនយុវជនរូបនេះទៅកាន់តុលាការ ។
សូមបញ្ជាក់ថា ក្មេងស្រីបរមី អាយុ១៣ ឆ្នាំ ជាសិស្សនៅសាលាចំណេះដឹងទូទៅឧត្ដម វិជ្ជា ជាកូនស្រីពៅ ក្នុងចំណោមបងប្អូន៣ នាក់ រស់នៅជាមួយឪពុកឈ្មោះរត្ន័ ពៅ អាយុ ៦៣ឆ្នាំ ជាមន្ដ្រីចូលនិវត្ដន៍និងម្ដាយឈ្មោះ កុល សោភា ជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅ ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត បានបាត់ខ្លួន កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ខណៈដែលរូបនាងដើរ ចេញពីសាលាប្រមាណ១០០ម៉ែត្រ ដែល ក្រុមគ្រួសារអះអាងថា ត្រូវ យុវជនម្នាក់ចាប់ យកទៅបង្ខាំងទុក ដើម្បីចាប់រំលោភ ។
ក្រោយពីមានករណីនេះកើតឡើង ក្រុម គ្រួសារទាំងមូល ដែលមានទុក្ខយ៉ាងក្រៀម ក្រំបំផុត នោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថ កិច្ចមូលដ្ឋាន របស់ក្រុងកំពត និងទៅស្នងការដ្ឋាន នគរ បាលខេត្ដកំពត ហើយទីបំផុតបាន ស្វែងរកឃើញកូនស្រី និងឈានទៅដល់ការ ចាប់យុវជន ជាសង្សារតែម្ដង ។
បច្ចុប្បន្ន យុវជន ថាឡាយ ស្រេង ស្ថិត ក្រោមការសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្ន ពីសំ ណាក់កម្លាំងនគរបាលខេត្ដកំពត ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ដ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយ ឪពុកក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹង បន្ដទៀត ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួន បក្ខពួកពីរនាក់ផ្សេងទៀត ដែលបាននិង កំពុងរត់គេចខ្លួន នោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល