ពិធីការិនី ដ៏មានប្រជាប្រិយភាពគឺ អ្នកនាង កែវ ចាន់និមល គេសង្កេតឃើញថា នាងកំពុងតែទទួលបានការចាប់អារម្មណ៍ ការគាំទ្រពីប្រិយមិត្ត កាន់តែខ្លាំងឡើងៗ ។
បើទោះពីជាអ្នកនាងមានភាពមមាញឹកយ៉ាងណាក្តី ក៏នាងនៅតែមិនភ្លេចឲ្យពេលវេលាទៅគ្រួសារដែរ។ ជាមួយគ្នានេះផងដែរ នាង និងស្វាមី បាននាំគ្នាទៅកម្សាន្តនៅខេត្តកំពត។
អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនោះ គឺពិធីការិនី អ្នកនាង កែវ ចាន់និមល និងស្វាមី បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រឃើញហើយ ស្ទើរតែលើសជាតិស្ករខ្លាំង ដោយការឱបថើបគ្នា បង្ហាញពីទំហំក្ដីស្រលាញ់របស់ពួកគេ មិនចាញ់គូស្នេហ៍វ័យក្មេងឡើយ។
អ្នកនាង កែវ ចាន់និមល និងស្វាមី បានបង្ហាញពីភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងបែបនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ធ្វើឲ្យគ្រប់គ្នាច្រណែននឹងជីវិតដ៏មានក្កីសុខរបស់នាងខ្លាំងតែម្ដង៕
អត្ថបទ៖ ចំរើន