CamNews

ព័ត៌មានជាតិ 

លោក សម រង្ស៊ី និងកឹម សុខា ប្រកាស បិទបញ្ចប់បាតុកម្ម ថ្ងៃទី៣

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា នេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និង
លោក កឹម សុខា វេលាម៉ោង ២ និង៥០នាទី បានប្រកាសបិទបញ្ចប់បាតុ កម្មថ្ងៃទី៣ ទៅក្រុម
សកម្មជនរបស់ខ្លួននៅ ទីលានប្រជាធិបតេយ្យ ក្រោយពីយុទ្ធនា ការ យកញត្ដិទៅដាក់នៅតាម
ស្ថានទូត មួយចំនួន កាលពីព្រឹកមិញត្រូវបានបញ្ចប់។

នៅវេលាម៉ោង ២ និង៥៥នាទី រសៀល ថ្ងៃដដែលនេះ លោក សម រង្ស៊ី និងលោក កឹម សុខា បាន
ចាកចេញពីទីលានប្រជាធិប តេយ្យហើយ ។

មុនពេលចាកចេញ ពីទីលានប្រជាធិប តេយ្យទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បាន
និយាយទៅអ្នកគាំទ្ររបស់ខ្លួនឱ្យ ត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយ សុវត្ថិភាព ក្នុងការធ្វើ
ដំណើរតាមផ្លូវ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ