CamNews

ព័ត៌មានជាតិ 

យុវសិស្សពីរនាក់ ទៅលេងទឹកនៅកន្លែង កម្សាន្តដ ព្រៃដូនកុក លង់ស្លាប់ទាំងពីរ

ភ្នំពេញ ៖ យុវសិស្សពីរនាក់ បានលង់ទឹក ស្លាប់ នៅកន្លែងកម្សាន្ដធម្មជាតិព្រៃដូនកុក ស្ថិតនៅភូមិព្រៃដូនកុក សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ បន្ទាប់ពីពួកគេកាលពីថ្ងៃ សៅរ៍ចុងសបា្ដហ៍កន្លងទៅនេះ បានចេញពី សាលាហើយនាំគ្នាទៅលេងទឹក រហូតមាន គ្រោះថ្នាក់នេះតែម្ដង ។

សពជនរងគ្រោះម្នាក់ ត្រូវបានក្រុមគ្រួសារ រាវរកនិងប្រទះឃើញស្រង់មកលើគោក កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីនាំគ្នាមុជ ក្នុងទឹករាវរកអស់រយៈពេលជាច្រើនម៉ោងមកនោះ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា យុវជនរងគ្រោះទី១ ឈ្មោះងួន សំណាង អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ១០ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ ឈ្មោះថាំង សុធា អាយុ១៥ឆ្នាំ ជាមិត្ដភក្ដិរៀន ជាមួយ គ្នា រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ប៉ុន្ដែ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សពយុវជនឈ្មោះថាំង សុធា ត្រូវបានសាច់ ញាតិរាវរកឃើញដោយសពជាប់និងមែក ឈើនៅក្នុងទឹក រីឯសពជនរងគ្រោះម្នាក់ ទៀត ក្រុមគ្រួសារបាននឹងកំពុងបន្ដស្វែងរក ទៀត ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នាចុងសបា្ដហ៍កន្លងទៅ នេះ យុវសិស្សមួយក្រុម ដែលមានគ្នា៨ នាក់ មិនបានចូលរៀននោះទេ នៅរសៀលថ្ងៃ ដដែលនោះ ពួកគេបាននាំគ្នាធ្វើដំណើរទៅ ជួលខ្ចុះអង្គុយលេខ ក្នុងទឹកស្ទឹងព្រៃដូនកុក ជាកន្លែងកំសាន្ដធម្មជាតិ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីពួកគេបានគិតលុយរួចរាល់ យុវជន ម្នាក់ឈ្មោះពិន ជាយដែន បានចុះហែល ទឹក លេងក្បែរខ្ចុះអង្គុយ ពេលនោះយុវជនរង គ្រោះទាំងពីរនាក់ ដែលជាមិត្ដភក្ដិក៏បានហក់ ទៅហែលលេងជាមួយ ។ ប៉ុន្ដែដោយសារ កម្លាំងហូរខ្លាំងពេក បានធ្វើឱ្យយុវជនពិន ជាយដែន បានរសាត់អណ្ដែតតាមខ្សែទឹកហូរ ប៉ុន្ដែយុវជនរូប នេះចេះហែលទឹក ក៏បណ្ដែត ខ្លួនមកកៀនច្រាំង រួចត្រូវបានគេជួយចាប់ ទាញមកលើទើបរួច ផុតពីសេចក្ដីស្លាប់ ។ ដោយឡែកសម្រាប់យុវជនរងគ្រោះទាំងពីរ នាក់ ដោយសារតែមិនចេះហែលទឹក ក៏ត្រូវ បានកម្លាំងទឹកអូសទាញយក រហូតលង់ស្លាប់ តែម្ដងទៅធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅ ជួយអន្ដរាគមន៍រាវរកសពនៅក្នុងទឹក ប៉ុន្ដែ ដោយសារកម្លាំងទឹកហូរខ្លាំងពេក ទើបរក មិនទាន់ឃើញ លុះព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សពជនរងគ្រោះម្នាក់ត្រូវបាន រកឃើញ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP