លោក Jun Hyun Moo និងកញ្ញា Seohyun មកពីក្រុម Girls’ Generation នឹងត្រឡប់មកធ្វើជាពិធីករ នៅក្នុងកម្មវិធី The Fact Music Awards (TMA) ។
នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ គណៈកម្មការ រៀបចំកម្មវិធី បានបញ្ជាក់ថា អ្នកទាំងពីរខាងលើ នឹងធ្វើជាដៃគូពិធីករ-ពិធីការិនី សម្រាប់ព្រឹត្ដិការណ៍ដ៏កក្រើកនេះ ។ លោក Jun Hyun Moo និងកញ្ញា Seohyun ធ្លាប់ធ្វើជាពិធីកររួមគ្នាលើកដំបូងម្ដងរួចមកហើយ នៅក្នុងព្រឹត្ដិការណ៍ The Fact Music Awards កាលពីឆ្នាំ ២០១៩ ។ ពួកគេទាំងពីរ ត្រូវបានប្រកាសជា ពិធីករ-ពិធីការិនីផងដែរ សម្រាប់ឆ្នាំទីពីរនៃព្រឹត្ដិការណ៍នេះ ដែលត្រូវបានលុបចោលដោយសារតែការរាតត្បាតនៃជំងឺ ខូវីដ ១៩ (ក្រោយមក អ្នកទទួលបានជ័យលាភី ត្រូវបានប្រកាស លើអនឡាញ) ។
ព្រឹត្ដិការណ៍ The Fact Music Awards លើកទី៣ ប្រចាំឆ្នាំ គ្រោងនឹងប្រព្រឹត្ដទៅ នៅទី១២ ខែធ្នូខាងមុខនេះ ពោលគឺលឿនជាងកាលកំណត់កាលពីឆ្នាំមុន ។ កម្មវិធីនេះ នឹងធ្វើឡើង ដោយមិនបាច់ជួបមុខគ្នាផ្ទាល់ ហើយនឹងចាក់ផ្សាយបន្តផ្ទាល់ នៅតំបន់ជាច្រើនជុំវិញពិភពលោក ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ soompi
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........