ភ្នំពេញ: ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកោះកុង លោក ស្រេង ហុង រួមនិងសមាជិក ក្រុម១៥៧ ថ្នាក់កណ្តាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ បាននាំប្រជាពលរដ្ឋប្រមាណ៤០នាក់ នៅតំបន់អារ៉ែង ចូលទស្សនាខ្សែភាពយន្ត នៅក្នុងរោងកុន លីជេន ទួលគោក។
ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកោះកុង លោក ស្រេង ហុង បានឱ្យដឹងថា ក្នុងបំណងចង់ឱ្យ បងប្អូនប្រជាពលរដ្ឋនៅតំបន់អារ៉ែង បានឃើញផ្ទាល់ភ្នែកអំពីការ ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍនាពេលបច្ចុប្បន្ននេះ សមាជិកក្រុម១៥៧ បាននាំពួកគាត់ ជិះរថយន្តមើលតំបន់ អភិវឌ្ឍក្នុង រាជធានីភ្នំពេញ។
លោក ស្រេង ហុង បានបន្តទៀតថា ក្រោពីជិះរថយន្តទស្សនារាជធានីភ្នំពេញ ក្រុម១៥៧ ក៏បាននាំបងប្អូន ប្រជាពរដ្ឋ៤២នាក់ មកពីឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ នាតំបន់អារ៉ែង ចូលទស្សនាខ្សែ ភាពយន្ត 3D ក្នុងរោងកុនលីជេន នៅខណ្ឌទួលគោក។
បងប្អូនប្រជាពលរដ្ឋទាំង៤២នាក់ នៅតំបន់អារ៉ែង បានសម្តែងក្តីរំភើប និងសប្បាយរីករាយ ចំពោះអ្វីដែល មិនធ្លាប់ឃើញ ក៏ដូចជាការអភិវឌ្ឍលើគ្រប់ វិស័យរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល