CamNews

កំសាន្ត 

មកស្គាល់តារាប្រុសថៃ ដែលលួចស្រឡាញ់ក្រមុំ ក្រៅអាជីពសិល្បៈ

ការស្រលាញ់ តែងកើតឡើងដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរអ្វីនោះទេ ជាក់ស្ដែងតារាប្រុសថៃដ៏ស្រស់សង្ហាទាំងបីរូបនេះ ចាប់ចិត្ដប្រតិព័ទ្ធជាមួយនឹងក្រមុំ ដែលមានអាជីពក្រៅសិល្បៈ ។

លោក Film Thanapat



យោងតាមបទសម្ភាសន៍ថ្មីមួយរបស់លោក តារាភាពយន្ដថៃលោក Film  Thanapat កំពុងចាប់ចិត្ដប្រតិព័ទ្ធជាមួយនឹងក្រមុំក្រៅអាជីពសិល្បៈម្នាក់ ។ តារាប្រុសរូបនេះ បានបង្ហើបឱ្យដឹងថា លោកនឹងបើកចំហពីទំនាក់ទំនងរបស់ខ្លួន នៅពេលអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នា ។

លោក Son Yuke



តារាប្រុសរូបសង្ហា លោក Son Yuke បានសារភាពថា លោកកំពុងចាប់ចិត្ដស្នេហាជាមួយក្រមុំក្រៅអាជីពសិល្បៈម្នាក់ ។ ពួកគេទាំងពីរ កំពុងតែស្វែងយល់ពីគ្នាឱ្យបានច្រើនជាងនេះ ។

លោក Ice Paris



តារាអាជីពពីរច្រៀង និងសម្ដែង រូបសង្ហាម្នាក់នេះ បានប្រាប់អ្នកកាសែត នៅក្នុងបទសម្ភាសន៍មួយថា លោកមានអ្នកពិសេស គេជានារីដ៏សាមញ្ញម្នាក់ ។ តារាប្រុសរូបនេះ បន្ថែមថា លោកមានអារម្មណ៍ល្អចំពោះនាងខ្លាំងណាស់ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate