CamNews

តារា 

ទើបលែងលះប្រពន្ធថ្មីៗ តារាថៃរូបនេះ ប្រកាសរៀបការម្តងទៀតជាមួយស្រីថ្មី ដោយសារតែមានផ្ទៃពោះទៅហើយ?

ថៃ ៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃបានធ្វើការចុះផ្សាយអំពីលោក Chakrit Yamnarm ថា នឹងប្រកាសរៀបការក្នុងពេលឆាប់ៗនេះជាមួយនិងស្រីថ្មីម្នាក់ដែលមិនមែនជាតារាល្បីដូចជាអតីតភរិយារបស់លោកឡើយ ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា អ្នកកាសែតព្យាយាមទាក់ទងជាមួយនិងអ្នកគ្រប់គ្រងរបស់ តួប្រុសក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" រូបនេះដែរ ហើយក៏ Manager របស់ Chakrit Yamnarm ក៏បានអះអាងថា រឿងរៀបការនេះគឺជាការពិត ប៉ុន្តែមិនមែនដោយសារតែនារីដែលត្រៀមចូលរោងការនោះមានផ្ទៃពោះនោះទេ ។ នាង Woonsen Virithipa Pakdeeprasong និងលោក Chakrit Yamnarm បានលែងលះគ្នាជិត ១ ឆ្នាំទៅហើយ ប៉ុន្តែមុនពេលលែងលះ ពួកគេក៏បានរស់នៅបែកគ្នារហូតជាង ១ ឆ្នាំឯណោះ ។ Manager របស់ Chakrit Yamnarm បញ្ជាក់ ។ 

អ្នកគ្រប់គ្រងរបស់តារាសម្តែងវ័យ ៣៩ រូបនេះ បន្ថែមទៀត លោកបានត្រឹមតែផ្តល់ចម្លើយត្រួសៗនោះទេ សម្រាប់ព័ត៌មានលម្អិត លោកសូមឲ្យចាំរហូតដល់ សមីខ្លួនជាអ្នកផ្តល់កិច្ចសម្ភាស៍ដោយខ្លួនឯងទៅចុះ ៕






លោក Chakrit Yamnarm និងអតីតភរិយាគឺនាង Woonsen Virithipa Pakdeeprasong ដែលជាតារាសម្តែងជើងចាស់មួយរូប នៅឯប្រទេសថៃ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm