ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់មកហើយគឺលោក ខេមរៈ សិរីមន្ត ដែលជាកំពូលតាតារាចម្រៀងប្រុសមានឈ្មោះ បោះសម្លេង ក្នុងប្រទេសកម្ពុជា ។ លោក ជាអតិតតារាចម្រៀងក្នុងផលិតកម្ម សាន់ ដេ ប៉ុន្តែលោកក៏បានផ្លាស់ទ្រនុំថ្មី គឺសព្វថ្ងៃលោក ខេមរៈ សិរីមន្ត កំពុងនៅក្នុងផលិតកម្ម រស្មី ហង្សមាស ។
បើទោះបីជាលោករវល់ជាមួយការងារសិល្បៈ ស្ទើរតែដកឃ្លាមិនចង់រួចបែបណាក៏ដោយ ក៏តារាប្រុសរូបនេះ មិនភ្លេចផ្ដល់នូវក្ដីស្រលាញ់ ថ្នាក់ថ្នមដល់ភរិយាបណ្ដូលចិត្ត ថែមទាំងបំពេញតួនាទី ជាឱពុកល្អមួយរូបទៀតផង។
ថ្មីៗនេះ លោក សិរីមន្ត បានធ្វើរឿងមួយ ដែលមហាជនឃើញហើយ ប្រាកដជាមានកូនចិត្តលួចច្រណែន ដល់ភរិយារបស់រូបលោក គ្រប់គ្នាមិនខាន។ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ លោក សិរីមន្ត បានបង្ហោះរូបភាពមួយសន្លឹក ក្នុងសម្លៀកបំពាក់កីឡា បញ្ចេញសាច់ដុំដ៏រឹងមាំ នៅកន្លែងហាត់ប្រាណ គឺលោកនាំភរិយាមកហាត់ប្រាណជាមួយលោក ។
បន្ថែមពីនេះ អ្វីដែលកាន់តែ ធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះគឺ តារាចម្រៀងប្រុស លំដាប់កំពូលរូបនេះ បានអមមកជាមួយ សារដ៏មានអត្ថន័យចាក់ដោតថា៖«ភរិយាខ្ញុំ គាត់និយាយថា បងឯងរាងស្អាតអីតែឯង ជួយបង្រៀនប្រពន្ធឲ្យស្អាតផង»។
ក្រោយពីឃើញរូបថតដ៏ផ្អែមល្ហែមរវាង សិរីមន្ត និងភរិយា មួយសន្លឹកនោះ អមដោយសារមានអត្ថន័យយ៉ាងជ្រាលជ្រៅបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និងមានការចុច Like និងshare ជាច្រើនដងផងដែរ ព្រមទាំងសរសើរ ដល់ការបំពេញតួនាទីជាស្វាមីបានយ៉ាងល្អ និងគួរយកជាគំរូទៀតផង៕
អត្ថបទ៖ ចំរើន