CamNews

ទេសចរណ៍ 

អង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខមួយ ជាអច្ឆរិយវត្ថុ ស្អាតបំផុតក្នុងលោក ជ្រើសរើសដោយ Lonely Planet

គេហទំព័រទេសចរណ៍ ដ៏ល្បីឈ្មោះ Lonely Planet បានប្រកាសនូវបញ្ជីមួយស្ដីអំពីទីតាំងទេស
ចរណ៍ស្អាតបំផុតក្នុងលោក កាលពីពាក់កណ្ដាលខែសីហានេះ នៅក្នុងសៀវភៅ “Ultimate
Travel List” ដោយយោងទៅលើការវាយតម្លៃរបស់ក្រុមអ្នកឯកទេស។ ក្នុងបញ្ជីនេះ ប្រាសាទ
អង្គរវត្ត​ បានជាប់ចំណាត់ថ្នាក់លេខមួយ។

១. អង្គរវត្ត របស់កម្ពុជា


អង្គរវត្ត មានប្រាង្គប្រាសាទ ចេតិយ ជាង ១.០០០ ដែលមានរចនាបទបែបខ្មែរដ៏ល្អអស្ចារ្យ និងត្រូវបានគេចាត់ទុកថាជាប្រាសាទបុរាណផ្នែកសាសនាធំបំផុតក្នុងពិភពលោក។ ប្រាសាទ
នេះ ត្រូវបានសាងសង់នៅពាក់កណ្ដាលដើមសតវត្សរ៍ទី ១២ ក្រោមការគ្រប់គ្រងរបស់ព្រះ
បាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុនៅក្នុងសាសនាហិណ្ឌូ។ នៅចុងសតវត្សរ៍ទី
១២ អង្គរវត្ត ក៏បានក្លាយទៅជាមជ្ឈមណ្ឌលពុទ្ធសាសនា រហូតមកដល់បច្ចុប្បន្ន។

២​.Great Barrier Reef របស់ អូស្ដ្រាលី


Great Barrier Reef មានប្រវែងជិត ៣០០០គីឡូម៉ែត្រ​ ស្ថិតនៅភាគឦសានអូស្ដ្រាលី។ ទីនេះ
ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានផ្កាថ្មធំបំផុតរបស់ពិភពលោក និងមានត្រី រួមនឹងសត្វ
សមុទ្ររាប់ពាន់ប្រភេទ។

៣. Machu Picchu ប្រភេទប៉េរូ


Machu Picchu រួមមានស្ថាបត្យកម្មជាង ១៥០ផ្សេងៗគ្នា ដែលមានជញ្ជាំងថ្ម មិនប្រើស៊ីម៉ង់ ពោលគឺដុំថ្មទាំងឡាយត្រូវបានដាក់តម្រួតជាប់គ្នាយ៉ាងពិសេស។ Machu Picchu ដែលជា
ទីក្រុងដែលបាត់ខ្លួនរបស់ជនជាតិ Machu ត្រូវបានប្រវត្តិវិទូ Hiram Bingham រកឃើញកាល
ពីឆ្នាំ ១៩១១ ហើយវាបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត​នៅអាមេរិកខាងត្បូង
ដោយមានអ្នកទេសចរណ៍មកទស្សនា ១,២លាននាក់ក្នុងមួយឆ្នាំៗ។

៤. មហាកំពែង របស់ចិន


នេះគឺជាស្ថាបត្យកម្មតែមួយគត់ ដែលអាចមើលឃើញពីព្រះចន្ទ។ មហាកំពែង ដែលមាន
ប្រវែង ៨៨៥១​គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ឡើងពីដី និងថ្មចាប់ពីសតវត្សរ៍ទី ៥ មុនគ្រឹស្ត
សករាជ រហូតដល់សតវត្សរ៍ទី ១៦ ដើម្បីការពារប្រទេសចិន ពីការវាយប្រហាររបស់ ពួកសួង
នូ និង ម៉ុងហ្គោលី។

៥. ប្រាសាទ Taj Mahal របស់ឧណ្ឌា


ប្រាសាទនេះ ត្រូវបានសាងសង់ដោយមហាក្សត្រ Shah Jahan ដើម្បីឧទ្ទេសដល់មហេសីទីបី
របស់ទ្រង់ ព្រះនាម Mumtaz Mahal ដែលបានចូលទិវង្គត ក្នុងពេលប្រសូត្ររាជបុត្រទី១៤។
ប្រាសាទ ត្រូវបានសាងសង់ពីថ្មម៉ាប រួមនឹងប្រភេទត្បូងដែលមានតម្លៃ ២៨ប្រភេទផ្សេងទៀត។

៦. ឧទ្យានជាតិ Grand Canyon អាមេរិក


៧ សង្វៀន Colosseum របស់អ៊ីតាលី


៨. ជ្រោះ Iguazú Falls របស់​ប្រេហ្ស៊ីល


៩. រាជវាំង Alhambra របស់អេស្បាញ


១០. វិមាន Aya Sofya របស់ទួរគី


រែសម្រួលដោយ  ៖ តារា
ប្រភព ៖ CNN


Tags: Lonely Planet Ultimate Travel List Angkor Wat អច្ឆរិយវត្ថុ